ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួន
- 2018-12-06 02:51:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួន
ចន្លោះមិនឃើញ
អាជ្ញាធរកាណាដាបានចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzho នៅក្រុង Vancouver ជាកន្លែងដែលបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន Huawei រូបនេះ ប្រឈមនឹងការធ្វើបត្យាប័នទៅកាន់អាមេរិក។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កាណាដា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដាបានបញ្ជាក់ថា លោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅ ហើយនឹងត្រូវតុលាការធ្វើការសាកសួរនៅថ្ងៃទី៧ ខែធ្នូ ស្អែកនេះ។
ចំណែកក្រុមហ៊ុន Huawei បានបញ្ជាក់ពីការចាប់ខ្លួននៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន ហើយបន្ថែមថា ក្រុមហ៊ុនមិនបានដឹងពីកំហុសណាមួយដែលប្រព្រឹត្តដោយលោកស្រីប្រធានហិរញ្ញវត្ថុនោះទេ។
រីឯស្ថានទូតចិនប្រចាំប្រទេសកាណាដាបានប្រកាសប្រឆាំងយ៉ាងខ្លាំងនឹងការចាប់ខ្លួននេះ ហើយបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់៕