ក្រុង​ប៉េកាំង ទាមទារ​ការ​បកស្រាយ​ពី​កាណាដា និង​អាមេរិក លើ​ការ​ឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Huawei

  • 2018-12-07 02:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“មិនថា​អាមេរិក ឬ​កាណាដា​ទេ ត្រូវតែ​ផ្ដល់​ការ​បកស្រាយ​សម្រាប់​ការ​ឃុំខ្លួន​លោកស្រី Meng Wanzhou”។ នេះជាការ​លើកឡើង​របស់​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន កាលពី​ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ។

លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei
អ្នកនាំពាក្យ​រូប​នេះ​បាន​ជំរុញ​ឲ្យ​អាមេរិក និង​កាណាដា​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​លើ​ការ​ចាប់ខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei និង​ដោះលែង​លោកស្រី Meng ជា​បន្ទាន់ ដើម្បី​ការពារ​សិទ្ធិស្របច្បាប់។

លោកស្រី Meng ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ក្រុង Vancouver ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​អាច​ប្រឈម​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅ​កាន់​អាមេរិក។

ចំណែក​ក្រុមហ៊ុន Huawei វិញ​បាន​បញ្ជាក់​ថា លោកស្រី Meng ត្រូវ​បាន​ចាប់ខ្លួន ខណៈពេល​កំពុង​ប្ដូរ​ជើងហោះហើរ​នៅ​ក្នុង​ប្រទេស​កាណាដា ហើយ​កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​មិន​ច្បាស់លាស់៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;