ឯក​អគ្គ​រាជទូត​ជប៉ុន ប្រាប់​ពី​វិធីសាស្ត្រ​ថ្មី​១ នៅ​រោងចក្រ​ទឹក​ស្អាត​ ក្នុង​ខេត្ត​កំពត

  • 2018-12-07 03:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​ឆ្នាំ​២០១៨​នេះ បាន​សាងសង់​រោងចក្រ​ទឹក​ស្អាត នៅ​ក្នុង​ក្រុង​កំពត ខាងលិច​ស្ទឹង​កំពត ដោយ​បំពាក់​ជាមួយ​វិធីសាស្ត្រ​ថ្មី​មួយ ដើម្បី​ចែកចាយ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្រុង​កំពត រាប់ពាន់​គ្រួសារ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឯកអគ្គរាជ​ទូត​ជប៉ុន ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក្នុង​វីដេអូ​រយៈពេល​១នាទី​របស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី៦​ធ្នូ ឆ្នាំ​២០១៨។

ក្នុង​វីដេអូ​នេះ​ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បាន​ឲ្យដឹង​ថា ទឹក​ស្អាត ដែល​ត្រូវ​បាន​ផលិត​ គឺ​ឆ្លងកាត់​តាម​បំពង់​ទឹក​ខាង​ក្រោម​ស្ទឹង និង​ចែកចាយ​ទៅ​ប្រជាជន រស់នៅ​ខាង​កើត​ស្ទឹង។ ក្នុង​កិច្ចការ​ដាក់​បំពង់​ទឹក​នេះ ជប៉ុន​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី ហៅថា "Pipe Jacking” គឺ​ជីក​កាត់​ក្រោមដី​ដោយ​ក្បាល​ម៉ាស៊ីន​ជីក​មួយ ហើយ​ស៊ក​បញ្ចូល​បំពង់​ទឹក​ ជា​កង់​ៗ​បន្តបន្ទាប់​គ្នា។

វិធីសាស្ត្រ Pipe Jacking របស់ជប៉ុន
លោក​ឯក​អគ្គរាជទូត​ជប៉ុន ​បន្ត​ថា តាម​រយៈ​វិធី​នេះ ប្រជាជន​ក្រុង​កំពត ប្រមាណ​ជា ៦​ពាន់​គ្រួសារ​ អាច​ប្រើប្រាស់​ទឹកស្អាត​ដែល​មាន​គុណភាព​ ដោយ​ងាយស្រួល​៕

ទស្សនាវីដេអូដូចខាងក្រោម៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;