រថយន្ត​ធុនធ្ងន់ នឹង​ត្រូវ​ឲ្យ​ផ្អាក​ធ្វើ​ចរាចរណ៍​ ក្នុង​ក្រុង​ខេមរភូមិន្ទ

  • 2018-12-07 06:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងនៅថ្ងៃទី៧ធ្នូនេះថា​ រថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ នឹងត្រូវ​ធ្វើការផ្អាកការដឹកជញ្ជូន ចេញ-ចូល ឆ្លងកាត់​ក្រុង និងនៅក្នុង​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ដើម្បី​ចូលរួមការពារសណ្ដាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងដើម្បីជៀសវាងការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យសមុទ្រ និង​លើក​កម្ពស់​សោភ័ណភាព​ខេត្ត​។

រដ្ឋបាលខេត្ត​កោះកុង បន្តថា រថយន្តដែលមានចំណុះទម្ងន់​ចាប់ពី ៥តោនឡើងទៅ ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែធ្នូ ឆ្នាំ​២០១៨ ជា​ពិសេស​ថ្ងៃទី១៥ធ្នូ ​ចាប់ពី​ម៉ោង​ ៣រសៀលតទៅ។

សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង សហការជាមួយ​ក្រសួងទេសចរណ៍ និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ​ពិធីបុណ្យសមុទ្រ​ លើកទី៧ ជុំទី២ ​ចាប់​ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ​២០១៨ ​ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​ ប៊ុន រ៉ានី ហ៊ុន សែន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;