សិង្ហបុរី ថា ខ្លួន​មិន​ដក​ឧបករណ៍​នានា​ចេញ​ពី​តំបន់​ជម្លោះ​ជាមួយ​ម៉ាឡេស៊ី​ទេ​

  • 2018-12-08 06:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការ​បរទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ បាន​ប្រកាស​ថា សិង្ហបុរី​មិន​ឯកភាព​នឹង​ម៉ាឡេស៊ី ចំពោះ​សំណើ​សុំ​ឲ្យ​ដក​ និង​បញ្ឈប់​ ការ​បញ្ជូន​ឧបករណ៍​ផ្សេងៗ​ ទៅកាន់​តំបន់​ជម្លោះ​នោះ​ទេ​។

កប៉ាល់ដឹកទំនិញ នៅ​ច្រកសមុទ្រ សិង្ហបុរី កាលពីថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០១៦ (រូបថត៖ Reuters)
សេចក្ដី​ថ្លែងការណ៍​​របស់​ក្រសួង​ការ​បរទេស​សិង្ហបុរី បាន​ធ្វើឡើង​បន្ទាប់ពី​ភាគី​ម៉ាឡេស៊ី លោក​រដ្ឋមន្ត្រី Saifuddin Abdullah បញ្ជូន​លិខិត​មួយ​ទៅ​សិង្ហបុរី​ ចប់​ឲ្យ​ប្រទេស​ទាំងពីរ ដក​និង​បញ្ឈប់ ការ​បញ្ជូន​ឧបករណ៍​​ផ្សេង​ៗ ទៅ​កាន់​តំបន់​ជម្លោះ ចាប់​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១៨​តទៅ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ សិង្ហបុរី បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ចរចា​ ជាមួយ​ម៉ាឡេស៊ី ដើម្បី​ការពារ​ផលប្រយោជន៍​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។

សូម​ជម្រាប​ថា ប្រទេស​ទាំងពីរ​បាន​កើត​ជម្លោះ បន្ទាប់​ពី​ម៉ាឡេស៊ី បាន​បញ្ជូន​នាវា​ទៅ​កាន់​ដែនទឹក​ដែល​សិង្ហបុរី អះអាង​ថា បាន​រំលោភ​ចូល​ដែនទឹក​របស់​ខ្លួន និង​ក្រោយ​ពី​ម៉ាឡេស៊ី​ ​ពង្រីក​ដែន​ទឹក​កំពង់ផែ Johor Bahru កាល​ពី​ខែ​តុលា កន្លង​ទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;