ចិន៖ បើកាណាដាដោះស្រាយរឿង Huawei មិនត្រឹមត្រូវ កាណាដានឹងប្រឈមផលវិបាកធ្ងន់ធ្ងរ
- 2018-12-11 04:06:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន៖ បើកាណាដាដោះស្រាយរឿង Huawei មិនត្រឹមត្រូវ កាណាដានឹងប្រឈមផលវិបាកធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ប្រាប់លោក John McCallum ឯកអគ្គរដ្ឋទូតកាណាដាប្រចាំក្រុងប៉េកាំងថា ប្រសិនបើភាគីកាណាដាមិនដោះស្រាយបញ្ហាចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រឹមត្រូវទេ កាណាដានឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរទេ។
ចំណែកលោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃទី១០ ខែធ្នូ ២០១៨ ថា ជំហចិនលើបញ្ហានេះ គឺច្បាស់លាស់ ដោយចិនចាត់ទុកការចាប់ខ្លួនលោកស្រី Meng Wanzhou មិនសមហេតុផល។
ជាងនេះទៅទៀត ចិនបានចោទកាណាដាថា បានរំលោភលើកិច្ចព្រមព្រៀងស្ដីពីកុងស៊ុល រវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនថា "យោងតាមកិច្ចព្រមព្រៀងស្ដីពីកុងស៊ុល រវាងកាណាដា និងចិន នៅពេលពលរដ្ឋចិនត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលកាណាដា ស្ថានទូតចិនត្រូវតែទទួលការជូនដំណឹងភ្លាមៗ"។
អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ខាងភាគីចិនពុំបានទទួលការជូនដំណឹងនោះទេ។ លោកបន្ថែមថា "អ្វីដែលធ្វើឡើងលើលោកស្រី Meng គឺគ្មានមនុស្សធម៌ និងជាការរំលោភសិទ្ធិមនុស្ស"៕