ក្រុង​ប៉េកាំង ចាប់​ឃុំ​ខ្លួន​អតីត​មន្រ្តី​ទូត​កាណាដា ខណៈ​ភាព​តានតឹង​កើនឡើង​លើ​បញ្ហា Huawei

  • 2018-12-12 01:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាតិ​កាណាដា​ម្នាក់ ត្រូវ​បាន​បញ្ជាក់​ថា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ ដែល​កំពុង​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​ការទូត​រវាង ចិន និង​កាណាដា ក្រោយ​កាណាដា​បាន​ចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ និង​ត្រូវ​ជា​កូនស្រី​របស់​អគ្គនាយក​ក្រុមហ៊ុន Huawei គឺ​លោកស្រី Meng Wanzhou កាលពី​ដើម​ខែធ្នូ​នេះ។

ជនជាតិ​កាណាដា ឈ្មោះ Michael Korvig ជាអតីត​មន្រ្តី​ទូតកាណាដា​ប្រចាំ​ក្រុង​ប៉េកាំង (ឆ្វេង) និង​​លោកស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ Huawei (ស្ដាំ)/ រូបភាព៖ Reuters
ជនជាតិ​កាណាដា ឈ្មោះ Michael Korvig ជាអតីត​មន្រ្តី​ទូតកាណាដា​ប្រចាំ​ក្រុង​ប៉េកាំង ត្រូវ​រាយការណ៍​ថា ត្រូវ​បាន​ចាប់ឃុំ​ខ្លួន ដូច​ករណី​លោកស្រី Meng Wanzhou ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​កាណាដាផង​ដែរ។

លោក Justin Trudeau នាយករដ្ឋមន្រ្តី​កាណាដា បាន​បញ្ជាក់​ថា "យើង​ដឹង​ពី​ស្ថានការណ៍​នៃ​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​បាន​ចាប់ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​ចិន"។

លោក Robert Palladino អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កាណាដា បាន​បញ្ជាក់​ថា "យើង​ជំរុញ​ឲ្យ​ចិន បញ្ចប់​គ្រប់​ទម្រង់​ទាំង​អស់​នៃ​ការ​ឃុំខ្លួន និង​គោរព​ការ​ការពារ និង​សេរីភាព​នៃ​បុគ្គល ក្រោម​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ការ​ប្ដេជ្ញា​ផ្នែក​កុលស៊ុល​របស់​ចិន"។

សូម​បញ្ជាក់​ថា មុន​ការ​ចាប់​ខ្លួន​អតីត​មន្រ្តី​ទូត​កាណាដា​នេះ ក្រុង​ប៉េកាំង​បាន​ព្រមាន​ប្រទេស​កាណាដា​ថា ប្រសិនបើ​កាណាដា​ដោះស្រាយ​បញ្ហា​ការ​ចាប់ខ្លួន​លោកស្រី Meng Wanzhou មិនត្រឹមត្រូវ​ទេ កាណាដា​នឹង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;