រដ្ឋមន្រ្តី​ការបរទេស​៖ ចិន​មិននៅ​ស្ងៀមឡើយ ចំពោះ​ការ​ប៉ះពាល់​លើ​ពលរដ្ឋ​ខ្លួន​​ដែល​នៅ​ក្រៅប្រទេស

  • 2018-12-12 03:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Wang Yi រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​ថ្លែង​​ថា សុវត្ថិភាព និង​សន្តិសុខ​នៃ​ពលរដ្ឋ​ចិន ដែល​នៅក្រៅ​ប្រទេស គឺ​ជាក្តី​បារម្ភ​មួយ​សម្រាប់​ប្រទេស​ចិន។ ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទស្តីពី​ការ​អភិវឌ្ឍ​អន្តរជាតិ និង​ការទូត​នៃ​ប្រទេស​ចិន នៅក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨។

លោក Wang Yi ថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី១១ ធ្នូ ២០១៨ នៅក្រុងប៉េកាំង។ រូបថត៖ វិបសាយ CGTN
លោក​បាន​និយាយ​ថា ​សម្រាប់​ការ​ប្រព្រឹត្ត​ណាមួយ​ដែល​រំលោភ​ទៅលើ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ចិន នោះ​ប្រទេស​ចិន នឹង​មិន​អង្គុយ​នៅស្ងៀម​ឡើយ។ លោកថា ចិន​នឹង​ធ្វើ​គ្រប់បែប​យ៉ាង​ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ខ្លួន និង​យុត្តិធម៌​ពិភពលោក។

ការ​ថ្លែង​ខាងលើ​នេះ គឺ​ក្រោយ​ពេល​ដែល​កាណាដា បាន​ចាប់ឃុំខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​យក្ស​របស់​ចិន Huawei កាលពី​ដើមខែ​ធ្នូ​នេះ។ ការ​ចាប់ខ្លួន​នេះ បាន​បណ្តាល​ឱ្យមាន​ការ​ប្រឈមុខ​ដាក់គ្នា​ផ្នែក​ការទូត​រវាង​ប្រទេស​ចិន និង​កាណាដា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;