​ត្រាំ ធ្វើ​​អន្តរាគមន៍​រឿង​ Huawei ក្រោម​ហេតុផល​មួយ

  • 2018-12-12 04:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ​ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ថា លោក​​ធ្វើអន្តរាគមន៍ ករណី​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ប្រសិន​បើ​អន្តរាគមន៍​នេះ អាច​ជួយ​ឲ្យ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​រវាង​អាមេរិក និង​ចិន អាច​លេច​ចេញ​ជា​រូបរាង​បាន​។

ការ​ថ្លែង​របស់​លោក ដូណាល់ ត្រាំ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ច​សម្ភាស​​ជាមួយ​អ្នកសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨។​

លោក ដូណាល់ ត្រាំ ឆ្លើយនឹង​អ្នកសារព័ត៌មាន Reuters (រូបថត៖ Reuters)
ក្នុង​កិច្ច​សម្ភាស​នោះ លោក​ប្រធានាធិបតី​អាមេរិក មាន​ជំនឿ​ថា លោក​នឹង​អាច​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដោះស្រាយ​វិបត្តិ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ដែល​បណ្ដាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក ធ្លាក់​ចុះ នា​ពេល​ថ្មីៗ​កន្លង​ទៅ។

សូម​ជម្រាប​ថា លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចាប់ខ្លួន​នៅ​ដើម​ខែ​ធ្នូ​នេះ នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា ពាក់ព័ន្ធ​នឹង​ការ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​អាមេរិក ដាក់លើ អ៊ីរ៉ង់។ ក៏ប៉ុន្តែ​ លោកស្រី​ ត្រូវបាន​តុលាការ​កាណាដា យល់​ព្រម​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ហើយ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​។

ការ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​លោក ត្រាំ និង​លោក ស៊ី ប្រកាស​ផ្អាក​ការ​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញ​ទៅ​មក រយៈ​ពេល ៩០​ថ្ងៃ អំឡុង​កិច្ច​ប្រជុំ​កំពូល នៅ​ប្រទេស​អាហ្សង់ទីន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;