អាជ្ញាធរ​ជាតិ​អប្សរា ជូនដំណឹង​ពី​ការ​ជីក​ប្រឡាយ​នៅ​ទីតាំង​ចំនួន​៥​ នៅខេត្ត​សៀមរាប

  • 2018-12-13 08:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១១ ខែធ្នូ បាន​ជូនដំណឹង​ឲ្យប្រជាពលរដ្ឋបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹង​ធ្វើការជីកប្រឡាយ តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ តាមទីតាំង​ចំនួន ៥ រួមមាន៖

  • ភូមិភោកបេង ភូមិភោកតាចាន់ និងភូមិកសិន្ទុអង្គរខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប

  • ភូមិ​មណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប

  • ភូមិក្រវ៉ាន់ និងស្រះស្រង់​ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប

  • ភូមិត្រាចជ្រុំ សង្កាត់​អំពិល ក្រុងសៀមរាប

  • ភូមិ​អូរទទឹង ឃុំ​ព្រះដាក់ ​ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប។

អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​ចាប់ផ្ដើម​អនុវត្ត​ការងារខាងលើ ចាប់ពីថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់បញ្ចប់ការងារ។

អាជ្ញាធរជាតិអប្សរា បាន​ឲ្យដឹងទៀតថា ការជីកប្រឡាយតាមព្រំផ្ទៃដី​ព្រៃឈើ​នេះ គឺដើម្បី​ការពារ និងរក្សា​ព្រៃឈើ​ក្នុងឧទ្យានអង្គរ។

សូមអាន​សេចក្ដី​ជូនដំណឹង​លម្អិត​ នៅ​ខាងក្រោម៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;