នាយករដ្ឋមន្រ្តី៖ កម្ពុជា​កំពុងត្រូវការ​ជំនួយពី​ចិន ដើម្បី​តម្រូវការ​អគ្គិសនី

  • 2018-12-17 07:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ប្រកាសថា កម្ពុជា​កំពុងត្រូវការ​ជំនួយ​ពី​ប្រទេស​ចិន​យ៉ាង​គំហុក ដើម្បី​បំពេញ​តម្រូវការ​ផ្គត់ផ្គង​ផ្នែក​អគ្គិសនី ក្រៅ​ពី​ផ្លូវថ្នល់។

សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​មួយ នាពេលកន្លងមក
ក្នុងពិធី​សម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ វារីអគ្គិសនី​សេសានក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជាជំនួយ​របស់ចិន សហការ​ជាមួយភាគី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី​កម្ពុជា បានផ្តាំផ្ញើ​ទៅ​អគ្គរដ្ឋទូតថ្មី​របស់​ចិន​ឲ្យជួប​ប្រាប់​ប្រធានាធិបតី ស៊ី ជីនពីង ថា កម្ពុជា​កំពុងត្រូវការ​ជំនួយយ៉ាងគំហុក។ សម្តេច​ថា នាពេល​ខាងមុខ សម្តេច​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ក្នុង​នោះ​ក៏មានការ ចុះហត្ថលេខា​ជាច្រើន​ផងដែរ។

សម្តេច​បញ្ជាក់​ថា ក្នុងឱកាសបំពេញ​ទស្សនកិច្ច​នៅ​ចិន នឹង​មាន​ការចុះហត្ថលេខា​ជាច្រើន​ដូច្នេះ​ភាគីចិន ត្រៀម​ទុកជា​មុនផង ហើយ​លោក​ទូតចិនថ្មី ជួយ​ជម្រាបទៅ​ស្ថានប័ន​ពាក់ព័ន្ធ​នៅ​ចិន គឺ​ថា កម្ពុជា​មានតម្រូវការ​ជា​បន្ទាន់ក្នុង​ការកសាងអគ្គិសនី នៅ​ទូទាំង​ប្រទេស៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;