CPP ជ្រើសតាំង​ឧប​នាយករដ្ឋមន្រ្តី និងមន្រ្តី​យោធាជាន់​ខ្ពស់ ៧រូប​បន្ថែម​ ក្នុង​សមាជិក​គណៈអចិន្រ្តៃយ៍

  • 2018-12-20 03:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​កណ្តាល ចំនួន ០៧​រូប។ ការ​បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​នេះ គឺបាន​ធ្វើឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី​៤១ អាណត្តិ​ទី៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹកថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៨​នេះ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​។

សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល ចំនួន​០៧​រូប ដែលត្រូវ​បាន​អង្គសន្និបាត​បោះឆ្នោត​ជ្រើសតាំង​មាន​ដូចជា៖

១. លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

២. លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

៣. លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

៤. លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន

៥. លោកនាយឧត្តមសេនីយ៍ សៅ សុខា

៦. លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

៧. លោក​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់

សូម​ជម្រាប​ថា សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី​៤១ អាណត្តិ​ទី៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​រយៈពេល​បីថ្ងៃ ចាប់ពី​ថ្ងៃទី​១៨-១៩-២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;