វេស្ទើន ប្រកាស​ដក​ខ្លួន​ពី​លីគ​កំពូល​កម្ពុជា

  • 2018-12-25 08:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​វេស្ទើន​ បាន​ប្រកាស​ដក​ខ្លួន​ពី​លីគ​កំពូល​កម្ពុជា​​ នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​​ខ្វះ​ដៃ​គូ​ឧបត្ថម្ភ និង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។

​ទាក់​ទង​ការ​ដក​ខ្លួន​នេះ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​​លោក ប៊ួយ ម៉េងហុង ​បាន​បកស្រាយ​ថា ​ការ​ប្រកាស​ដក​ខ្លួន​នេះ​ ដោយសារ​ក្លឹប​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​បៀវត្ស​​សមរម្យ​ ដល់​កីឡាករ​ល្អ​ៗ​​។ ​​មែន​ទែន​ទៅ​ បើ​លោក​បន្ត​ប្រឹងប្រែង​ចូល​លេង​លីគ​ឆ្នាំ​ក្រោយ​ទៀត​ នៅ​អាច​ទៅ​រួច។ ​ តែ​​ធ្វើ​បែប​នេះ ​លោក​​អាណិត​កីឡាករ​​ ដែល​ប្រឹងប្រែង​លេង​ឲ្យ​ក្លឹប​ទាំង​ប្រាក់​ខែ​តិចតួច​ហើយ ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​រដូវ​កាល​​មុន​​។

លោក​សង្កត់​ធ្ងន់​ថា ​ដក​ខ្លួន​នេះ​ ហាក់​ដូច​បើក​​ចិត្ត​ទូលាយ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ល្អៗ​ ​​អាច​​ទៅ​លេង​ក្លឹប​ខ្លាំង​ៗ ​ដែល​អាច​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គេ។ ​ជុំវិញ​រឿង​ខាង​លើ ​លោក​​ពិត​ជា​សោក​ស្ដាយ​ ប៉ុន្តែ​លោក​រង់​ចាំ​ទទួល​ដៃ​ពីរ ​ប្រសិន​បើ​មាន​​ដៃគូ​​ណា​ចង់​បង្កើត​​ក្លឹប​នេះ​ឡើង​វិញ ចូល​លេង​លីគ​រដូវ​កាល​ក្រោយ​ៗ​ទៀត​។ លោក​​ពិត​ជា​​មិន​ចង់​លេង​​ដើម្បី​មាន​តែ​ឈ្មោះ​លេង ប៉ុន្តែ​មិន​ល្អ​ប្រសើរ​ដោយ​ចាញ់​រហូត​ដូច​កាល​មុន​នោះ​ទេ។

​​សូម​បញ្ជាក់​ថា រដូវ​កាល​​២០១៨​​ដែល​ទើប​ចប់​កន្លង​ទៅ​ ​វេស្ទើន​​រក​បាន​ត្រឹម​​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​ ​ដោយ​ចាញ់​២១ និង​ស្មើ​១​ប្រកួត​៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;