តារាចម្រៀង​ស្រី​វ័យក្មេង ៥រូប ដែល​កំពុង​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ

  • 2018-12-28 06:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​បង្ហាញ​ពី​តារាចម្រៀង​ស្រីវ័យក្មេង​ចំនួន៥រូប ដែលកំពុងមាន​ភាពលេចធ្លោ​ក្នុងវិស័យ​សិល្បៈ ដូចខាងក្រោម៖

១. កញ្ញា ចិត្ត កញ្ចនា៖ ជា​សិល្បករ​ចម្រៀង Original Song ដែលថ្មីៗ​នេះ​ទើបតែ​ចេញ​អាល់ប៊ុម​ទោល មាន​ចំណងជើង​ថា «Sweet Nightmare» ហើយបទ​ចម្រៀង​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ចុងឆ្នាំ ២០១៨ របស់​កញ្ញា មានចំណងជើង​ថា «Missing You» និង MV ថ្មី​ចំណង​ជើង «ក្រោក​ឈរ»។

២. កញ្ញា Nikki Nikki៖ ជា​តារា​ចម្រៀង Original Song ម្នាក់​ដែល​កសាង​ស្នាដៃ​តែងនិពន្ធ​បទចម្រៀង​ជា​ភាសា​អង់គ្លេស ដោយសារ​ទេពកោសល្យ​សម្លេង​ជា​ភាសា​បរទេស​បានល្អ តែ​កញ្ញា​ផ្ទាល់​ក៏អាច​ច្រៀង​ចម្រៀង​ជា​ភាសាខ្មែរ​បានល្អ និង​ពិរោះ​ដែរ។ កាលដើម​ឡើយ កញ្ញា Nikki Nikki ជាអ្នក​ចម្រៀង Cover ហើយ​បន្ត​ស្វែងរក​ភាពខ្លាំង​របស់​ខ្លួន រួចក្លាយ​ជាអ្នក​ចម្រៀង​ទោល​ល្បីម្នាក់ តាមរយៈ​បទចម្រៀង «Home For Dinner» និង​បទថ្មីៗ មួយ​ចំនួន​ទៀត​ ដែល​វីដេអូ​ទាំងនោះ​បាន​ជាប់​ក្នុង Vevo Youtube ទៀត​ផង។

៣. កញ្ញា រិទ្ធី លំអរកេសរ ហៅ Yuko៖ ជា​តារា​ចម្រៀង Original Song ពីក្រុម​ចម្រៀង Small World Small Band ដែល​កញ្ញា​ធ្លាប់មាន​បទ​ចម្រៀង​ទាំង​ទោល និងជា​លក្ខណៈ​ក្រុម​ដែល​និពន្ធ​ដោយ​ផ្ទាល់ និងរួម​និពន្ធ​ក្នុងក្រុម។ បទ​ចម្រៀង​របស់​កញ្ញា Yuko ដែលមាន​ការ​ស្រលាញ់​ពេញចិត្ត​ពីយុវវ័យ​ច្រើន ព្រោះតែ​អត្ថន័យ​លើក​ទឹកចិត្ត​មាន​ចំណងជើង​ថា «បាន​ទេ» ក្នុង​អាល់ប៊ុម ២ គុណ ៥ ឆ្នាំ ២០១៧។

៤. កញ្ញា រុន ស៊ីរ៉ា៖ ជា​តារា​ចម្រៀង​មាន​ប្រជាប្រិយ​ព្រោះ​សំឡេង​ធម្មជាតិ។ ចម្រៀង​របស់​កញ្ញា ស៊ីរ៉ា ដែលនាំ​រូបនាង​ឱ្យមាន​ការ​ទទួលស្គាល់​មាន​ចំណងជើង​ថា «ហេតុអ្វី​ជាខ្ញុំ​ដែលយំ​ម្នាក់​ឯង?»។

៥. កញ្ញា Autumn Allen៖ ជា​សិល្បករ​វ័យក្មេង​ជាងគេ តែ​កញ្ញា​បាន​កសាង​ភាព​ល្បីល្បាញ​ដោយ​សមត្ថភាព​ច្រៀង​ជា​ភាសា​បរទេស ដោយសារ​ជាកូនខ្មែរ​កាត់​អាមេរិក​ស្រាប់ផង។ ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ផ្នែក​ចម្រៀង និង​ចូលរួម​សម្ដែង​ចម្រៀង​ជាច្រើន​មក Allen បាន​បង្កើត​បទ Original Song របស់​ខ្លួន និង​នាំឱ្យ​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ដោយបទ​នោះ​មានចំណងជា​ភាសាអង់គ្លេស​ថា «Beautiful Scar»៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;