អង្គការ BirdLife បង្ហាញ​ចំនួនសត្វក្រៀល​នៅ​តំបន់​ការពារ​ទេសភាព ២កន្លែង

  • 2019-01-02 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​​សត្វ​ស្លាប​អន្តរជាតិ BirdLife International Cambodia Programme បាន​ឱ្យដឹង​នៅថ្ងៃទី២ ខែមករា ឆ្នាំ​២០១៩​នេះ​ថា ក្រុម​ការងារ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ និង​អន្លង់ព្រីង​ បាន​ធ្វើ​ជំរឿន​សត្វក្រៀល​លើកទីមួយ​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ​(ការ​រាប់​នឹង​បន្តធ្វើ​រហូតដល់​ខែ​ឧសភា ឆ្នាំ​២០១៩) ដែល​ទទួលបាន​លទ្ធផល​ដូច​ខាងក្រោម៖

-តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ៖ សត្វក្រៀល​ចំនួន ១០០ក្បាល​ ត្រូវបាន​កត់ត្រា ដែលក្នុងនេះ​មានក្រៀល​ជំទង់ (កូន) ចំនួន ១៥ក្បាល។

-តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង៖ សត្វក្រៀល​ចំនួន ២ក្បាល​ ត្រូវបាន​កត់ត្រា។

អង្គការ​ដដែល​នេះ បាន​បញ្ជាក់​ថា ការធ្វើ​ជំរឿន​សត្វក្រៀល​នេះ គឺត្រូវ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ ចាប់ពីខែ​ធ្នូ ដល់ខែ​ឧសភា ដោយ​កំណត់​យក​ពីរ​ថ្ងៃចុងក្រោយ​នៃ​ខែនីមួយៗ៕

ប្រភពរូបថត និងអត្ថបទ៖ Ly Samphors/ BirdLife Cambodia

អត្ថបទ៖ សំភី

អត្ថបទថ្មី
;