ចិន សម្រេចការចុះចតលើភពព្រះចន្ទ នៅតំបន់ដែលមិនទាន់មានប្រទេសណាទៅដល់
- 2019-01-03 07:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន សម្រេចការចុះចតលើភពព្រះចន្ទ នៅតំបន់ដែលមិនទាន់មានប្រទេសណាទៅដល់
ចន្លោះមិនឃើញ
ចិនបានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយានមួយឈ្មោះ Chang'e-4 នៅលើផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។
យានអង្កេតនេះ ត្រូវបានរំពឹងថា នឹងសិក្សាពីទីតាំងភូមិសាស្រ្ត សមាសភាពរ៉ែ និងរចនាសម្ព័ន្ធលើផ្ទៃដីនៅតំបន់ងងឹតភពព្រះចន្ទនោះ។ នៅទីនោះ មានរណ្តៅមួយឈ្មោះ Von Karman ទំហំ ១៨៦គីឡូម៉ែត្រ គឺជាទីតាំងដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងការពិសោធវិទ្យាសាស្រ្តរបស់ចិន ព្រោះសម្បូរទៅដោយរ៉ែ Thorium, ដែកអ៊ុកស៊ីត (iron oxide) និងទីតាញ៉ូមឌីអ៊ុកស៊ីត (titanium dioxide) ជាដើម។
បើតាមលោក Ye Peijian អ្នកជំនាញម្នាក់នៅបណ្ឌិតសភាវិទ្យាសាស្រ្តអវកាសចិន China Aerospace Science and Technology Corporation Fifth Academy បាននិយាយថា បេសកកម្មចម្បងរបស់យានអង្កេត Chang'e-4 រួមមាន ការរុករកនៅប៉ូលខាងជើង និងប៉ូលខាងត្បូងនៃព្រះចន្ទ, បង្កើតស្ថានីយស្រាវជ្រាវភពព្រះចន្ទដោយគ្មានមនុស្ស និងផ្សារភ្ជាប់ទំនាក់ទំនងរវាងយានចុះចត មនុស្សយន្ត និងក្រុមការងារ។ លើសពីនេះ យាន Chang'e-4 ក៏នឹងចុះចតនៅកន្លែងជាច្រើនទៀតលើភពព្រះចន្ទ ដើម្បីរុករកបន្ថែម៕