ណាហ្គាវើល កំពុង​ស្វែងរក​កីឡា​បរទេស​បន្ថែម​ទៀត ដើម្បី​ត្រៀម AFC Cup 2019

  • 2019-01-04 02:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ណាហ្គាលវើល ដែលជា​ម្ចាស់​ជើងឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០១៨ កំពុង​ស្វះស្វែង​រក​កីឡាករ​បរទេស​២នាក់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ក្នុងការ​ប្រកួត​ក្នុង​ពូលF នៃពាន​រង្វាន់​លំដាប់ទី​២ ទ្វីបអាស៊ី  AFC Cup 2019។

លោក មាស ចាន់ណា គ្រូ​បង្គោល​ក្រុមបាល់ទាត់​ក្លឹបណាហ្គាវើល បាន​បញ្ជាក់​ប្រាប់ ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)ឱ្យដឹង​ថា សម្រាប់​ការត្រៀម AFC Cup 2019 ក្លឹប​ណាហ្គា​វើល​ បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជុំគ្នា​អស់ហើយ ទាំង​កីឡាករ​ចាស់ ថ្មី និង​កីឡាករ​ជម្រើស​ជាតិ ៣​នាក់ ក៏បាន​វិលត្រឡប់​មកដល់​ហ្វឹកហាត់​រួមគ្នា​វិញដែរ។

លោក មាស ចាន់ណា ថ្លែងនាពេលកន្លងមក
លោក​បន្ត​ថា រហូត​មកដល់​ពេលនេះ​ មាន​កីឡាករ​សរុប​២៥នាក់ រួមទាំង​កីឡាករ​បរទេស ២នាក់ គឺ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Esoh Omogba មកពី​ក្លិប​បឹងកេត និង​កីឡាករ​សញ្ជាតិ​កូដូវ័រ ដែល​នៅជួយ​ណាហ្គាវើល​ជាច្រើន​រដូវ​កាល​មក​ហើយ។ ប៉ុន្តែ​កីឡាករ​បរទេស ២នាក់​នេះ មិនទាន់​គ្រប់គ្រាន់​ទេ គឺ​ក្លឹប​នៅ​ត្រូវការ​កីឡាករ​បរទេស ២នាក់​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ នៅក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​F។

ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ពេលនេះ លោក មាស ចាន់ណា លើកឡើង​ថា មិនទាន់​បានល្អ​តាមការ​ចង់បាន​នៅឡើយទេ ប៉ុន្តែ​លោករំពឹង​ថា នៅពាក់​កណ្តាលខែ​កុម្ភៈ​ខាងមុខ មុនការ​ប្រកួត​ចូលមកដល់​ ដល់ទើប​ក្លឹប​ត្រៀម​ខ្លួនបាន​ល្អប្រសើរ។

សម្រាប់​ការ​ប្រកួត​ក្នុង​ពូលF នៃ AFC Cup 2019 គឺ​ក្រុម Hanoi FC របស់​ប្រទេស​វៀណាម គឺជា​ឧបសគ្គ​ធំ​ជាងគេ​ក្នុងការ​ប្រជែង​ពិន្ទុ​ឡើង​ទៅវគ្គ​ជម្រុះ​បន្ត ក្រៅពីនេះ​២ក្រុម​ទៀត គឺ​ក្រុម Tampines Rovers របស់​សិង្ហបុរី និងYangon United/Zwekapin United របស់​មីយ៉ាន់ម៉ា ត្រូវបាន​ចាត់ទុក​ថា គុណភាព​បច្ចេកទេស ប្រហាក់ប្រហែល​នឹង​ក្រុម​ណាហ្គាវើល​ដែរ។

សូមបញ្ជាក់ថា ណាហ្គាវើល​ នឹងត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែ​សូម​ជម្រាប​ថា ក្នុងពាន​ AFC Cup 2019 ណាហ្គាវើល ស្ថិត​នៅ​ពូល​ F ជា​មួយ​ Hanoi FC  ​របស់​វៀតណាម , Tampines Rovers  របស់​សិង្ហបុរី​  និង ​Yangon United /​ Zwekapin United​ របស់​មីយ៉ាន់ម៉ា។​ ​ ណាហ្គាវើល ​នឹងប្រកួត​បើក​ឆាក​​ដោយ​​ទៅ​សួរ​សុខទុក្ខ​​​ម្ចាស់​ផ្ទះ​ Hanoi FC ​នា​ថ្ងៃ​ទី​ ២៦​ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​ មុន​​​ទទួល​ភ្ញៀវ​ Yangon United /​ Zwekapin United របស់​ មីយ៉ាន់ម៉ា ​នៅ​ទឹក​ដី​កម្ពុជា៕

អត្ថបទទាក់ទងស៊ូ យ៉ាទី នឹង​ក្លាយ​ជា​កីឡាករខ្មែរ​តែ​ម្នាក់គត់ ដែល​លេងក្នុង​ពាន AFC Cup ៣ឆ្នាំ​ជាប់គ្នា

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;