អ៊ីស្រាអែល គ្រោងទារសំណង ២៥០ពាន់លានដុល្លារ ពីប្រទេសដែលបង្ខំឱ្យជនជាតិជ្វិសចាកចេញ
- 2019-01-08 06:47:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល គ្រោងទារសំណង ២៥០ពាន់លានដុល្លារ ពីប្រទេសដែលបង្ខំឱ្យជនជាតិជ្វិសចាកចេញ
ចន្លោះមិនឃើញ
ប្រទេសអ៊ីស្រាអែល កំពុងរៀបចំការទាមទារសំណងជំងឺចិត្តសរុប ២៥០ពាន់លានដុល្លារ ពីប្រទេសចំនួន៨ ដែលបានបង្ខំឱ្យជនជាតិជ្វិស ចាកចេញពីប្រទេសទាំងនេះ ក្រោយការបង្កើតរដ្ឋអ៊ីស្រាអ៊ែល នៅឆ្នាំ១៩៤៨។ ប្រទេសទាំង៨នោះរួមមាន ម៉ារ៉ុក, អ៊ីរ៉ាក់, ស៊ីរី, អេហ្ស៊ីប, យេមែន, ទុយណេស៊ី, លីប៊ី និងអ៊ីរ៉ង់។
បើតាមតួលេខដែលចុះផ្សាយតាមទូរទស្សន៍អ៊ីស្រាអែល Hadashot TV ឱ្យដឹងថា ការទាមទារសំណងនោះ នឹងធ្វើឡើងចំពោះប្រទេស២មុនគេ គឺ ទុយណេស៊ី ប្រមាណ ៣៥ពាន់លានដុល្លារ និងលីប៊ី ប្រមាណ ១៥ពាន់លានដុល្លារ។
យោងតាមអង្គការយុត្តិធម៌សម្រាប់ជនជាតិជ្វិស មកពីប្រទេសអារ៉ាប់ ហៅកាត់ថា JJAC បានប៉ាន់ស្មានថា ជនជាតិជ្វិសប្រមាណ ៨៥,៦ម៉ឺននាក់ មកពីប្រទេសអារ៉ាប់ចំនួន១០ (ប្រទេស៨ខាងលើ + អាល់ហ្សេរី និងលីបង់) បានរត់គេច ឬត្រូវបានបង្ខំឱ្យចាកចេញ ក្នុងឆ្នាំ១៩៤៨ ខណៈដែលកើតមានកុប្បកម្មហិង្សារបស់ជនជាតិអារ៉ាប់ បានធ្វើឱ្យជនជាតិជ្វិស ស្លាប់និងរបួសអស់ជាច្រើន៕