ដើម​ឆ្នាំ២០១៩ លិខិត​ឆ្លងដែន​ប្រទេស​ណា ដែល​មាន​អំណាច​ជាង​គេ?

  • 2019-01-09 02:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ Henley Passport Index ដែល​ចេញ​នៅ​ដើម​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​ថា លិខិត​ឆ្លងដែន​ប្រទេស​ជប៉ុន បាន​ក្លាយ​ជា​លិខិតឆ្លងដែន​ដែល​មាន​អំណាច ឥទ្ធិពល​ជាង​គេ​នៅ​លើ​ពិភពលោក​។

ប្រជាជន​ជប៉ុន ដែល​កាន់​លិខិតឆ្លងដែន អាច​ធ្វើ​ដំណើរ​ទៅ​កាន់ ១៩០​ប្រទេស ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ​។ ចំណែក​លិខិតឆ្លងដែន​ប្រទេស​សិង្ហបុរី និង​កូរ៉េខាងត្បូង ឈរ​នៅ​លេខ​២ ដោយ​អាច​ចូល​ទៅ ១៨៩​ប្រទេស ដោយ​មិន​ចាំ​បាច់​មាន​ ទិដ្ឋាការ។

របាយការណ៍​របស់​ Henley Passport Index បាន​ប្រមូល​ពី​ទិន្នន័យ​របស់​សមាគម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA)​។

ដោយឡែក លិខិត​ឆ្លងដែន ដែល​មាន​អំណាច​ជាងគេ នៅ​ចំណាត់ថ្នាក់​លេខ​៣ (១៨៨​ប្រទេស) គឺ ប្រទេស​អាល្លឺម៉ង និង​បារាំង។ លេខ​៤ បាន​លើ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី និង​ស៊ុយអែត (១៨៧ប្រទេស) តាម​ពី​ក្រោយ​ដោយ លុចហ្សំបួរ និង​អេស្ប៉ាញ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៥ (១៨៧​ប្រទេស)។

លិខិត​ឆ្លងដែន​ដែល​មាន​ការ​ប្រែប្រួល​ចំណាត់​ថ្នាក់​ច្រើន​ គិត​ពី​ឆ្នាំ​២០១៧ ដល់ ​២០១៩ គឺ​លិខិត​ឆ្លងដែន​ ចិន ពី​លេខ​៨៥ (៥១​ប្រទេស) មក​លេខ ​៦៩ (៧៤​ប្រទេស)។

ចំពោះ​ប្រទេស​នៅ​មជ្ឈិមបូព៌ា ដែល​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​ បាន​ទៅ​លើ អារ៉ាប់រួម ដែល​ឈរ​លេខ​២២ អាច​ចូល​ទៅ ១៦៤​ប្រទេស ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​។

ចុច ទីនេះ ដើម្បី​មើល​របាយការណ៍ Henley Passport Index៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;