ចិន ចេញ​ទូរសព្ទ​អាច​បត់​អេក្រង់​លើក​ដំបូង​ ដំណើរការ​ដោយ Water OS

  • 2019-01-09 06:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Royal ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​សិនជិន បាន​ធ្វើការ​ប្រកាស​បង្ហាញ​ជាផ្លូវការ​នូវ​ស្មាតហ្វូន​កូន​កាត់​ថេប្លេត ដែល​មាន​អេក្រង់​អាច​បត់​បាន ជា​លើកដំបូង​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា CES 2019 កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩។

ស្មាតហ្វូនកូនកាត់ថេប្លេត FlexPai (រូប៖ Megacorp)
ស្មាតហ្វូន​កូន​កាត់​ថេប្លេត ឈ្មោះ FlexPai មាន​អេក្រង់​ទំហំ ៧,៨​អ៊ីញ ឈ្មោះ Cicada Wing ដែល​គេ​ស្គាល់​តាម​រយៈ​ប៉ាតង់​របស់​ក្រុមហ៊ុន ​ប្រភេទ AMOLED ដែល​អាច​បត់​បាន​។

លោក Meng Zhiyan តំណាង​ក្រុមហ៊ុន បាន​ប្រាប់​ថា ស្មាតហ្វូន​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ដែល​គេ​ឲ្យ​ឈ្មោះ​ថា Water OS ។ ទំហំ​ផ្ទុក គឺ 128 GB អម​ដោយ RAM 6GB ឬ 256 GB, RAM 8GB និង​អាច​បន្ថែម​មេម៉ូរី​ក្រៅ​ដល់ 256GB។ ទំហំ​ថ្ម មាន 4000 mAh។

លោក Meng បន្ថែម​ថា ស្មាតហ្វូន​ដ៏​ទំនើប​នេះ អាច​បត់​ពី ០ ដល់ ១៨០ ដឺក្រេ ហើយ​មាន​អាយុ​កាល​បត់​រហូត​ដល់ ២០​ម៉ឺន​ដង។ សម្រាប់​បច្ចុប្បន្ន ស្មាតហ្វូន​នេះ​ទើប​តែ​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ចិន​ប៉ុណ្ណោះ ដោយ​មាន​តម្លៃ​ស្មើ​នឹង ១៣០០ដុល្លារ​អាមេរិក កាលពី​ខែ​តុលា ឆ្នាំ​២០១៨។ ក្រុមហ៊ុន គ្រោង​នាំ​ចេញ​ទៅ​លក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ។

សូម​ជម្រាប​ថា នេះ​ជា​ការ​បង្ហាញ​ស្មាតហ្វូន​អេក្រង់​បត់​បាន​ឡើង​ដំបូង​ជា​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Royale បន្ទាប់​ពី​ក្រុមហ៊ុន Samsung បង្ហើប​ឲ្យ​ឃើញពី​ស្មាតហ្វូន​ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​របស់ខ្លួន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ស្មាតហ្វូន​ដែល​មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​នោះ មាន​ទំហំ​អេក្រង់ ៧,៣​អ៊ីញ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;