ក្រុម Cambodia All Stars ដឹកនាំ​ដោយ​ ភា សុភ័ត្ត្រា នឹង​ប៉ះ Moung Thong របស់​ថៃ

  • 2019-01-09 10:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​​លិខិត​ឧទ្ទេសនាម​មុន​នេះ ដោយ​​តែង​តាំង​លោក ភា សុភ័ត្រ្តា ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Cambodia All Stars ​​ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​បាល់ទាត់ SCG Moung Thong United ​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។

លោក ភា សុភ័ត្រ្តា

ក្នុង​លិខិត​ឧទ្ទេសនាម​នោះ​​ដែរ​បាន​តែង​តាំង លោក ឈូក ពិសិដ្ឋ ជា​អ្នក​ចាត់​ការ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខហេង គ្រូ​ជំនួយ លោក យឿម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់​គ្រង​សម្ភារៈ ​និង​លោក​​ នី លក្ខណា គ្រប់​គ្រង​សម្ភារៈ ៕

Cambodia All Stars ប៉ះ​ក្រុម Moung Thong United កាលពីឆ្នាំ​២០១៦

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា