លោក ភា សុភ័ត្រ្តា បង្ហើប​ពី​ចំនួន​សមាជិក​កូន​ក្រុម ​Cambodia All Stars

  • 2019-01-10 08:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ​ភា សុភ័ត្រ្តា គ្រូបង្វឹក​ក្រុម Cambodia All Stars បាន​ឲ្យ​ដឹង​ថា ​លោក​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​បាល់ទាត់​ចំនួន​​ ២៥ នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ SCG Moung Thong United របស់​ថៃ។ ​លោក​ក៏​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​​ដែល​ជ្រើស​រើស​​នោះ ​ទៅ​កាន់​សហព័ន្ធ​​កីឡា​បាល់ទាត់​​រួច​ហើយ​​។ ​ចំពោះ​កាលបរិច្ឆេទ ​​ក្នុង​ការ​ប្រកាស​ឈ្មោះ​កីឡាករ​​រូប​ណា​ខ្លះ ​​​លោក​មិន​ច្បាស់​ឡើយ​។

លោក​ ភា សុភ័ត្រ្តា បាន​បន្ថែម​ថា ការ​​ហ្វឹកហាត់ នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក​ ភា សុភ័ត្រ្តា
​លោក ភា សុភ័ត្រ្តា ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​បាល់ទាត់ Cambodia All Stars កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ ​ដើម្បី​ត្រៀម​ជួប​​ក្រុម​បាល់ទាត់​ SCG Moung Thong United ក្នុង​ជំនួប​មិត្ត​ភាព​​អន្តរជាតិ​​ ដែល​​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។
Cambodia All Stars ឆ្នាំ​២០១៧ កន្លងទៅ

ក្រៅ​ពី​តែង​តាំង​លោក​ ភា សុភ័ត្រ្តា ជា​គ្រូ​បង្វឹក​ ក៏​នៅ​​មាន​ការ​តែង​តាំង​លោក ឈូក ពិសិដ្ឋ ជា​អ្នក​ចាត់​ការ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខហេង គ្រូ​ជំនួយ លោក យឿម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់​គ្រង​សម្ភារៈ ​និង​លោក​​ នី លក្ខណា គ្រប់​គ្រង​សម្ភារៈ៕

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី
;