ថ្ងៃ១៤ មករា ២០១៩ ជាខួប​៣៤ឆ្នាំ ដែល​សម្តេច ហ៊ុន សែន កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី

  • 2019-01-14 03:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ថ្លែង​ក្នុងពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ថា នៅថ្ងៃ​នេះ គឺជា​ខួប៣៤​ឆ្នាំ នៃ​ការ​កាន់​តំណែង​ជានាយករដ្ឋមន្រ្តី​របស់​សម្តេច (១៤ មករា ១៩៨៥-១៤ មករា ២០១៩) ពោលគឺ​សម្តេច​បាន​ទទួល​តំណែង​នេះ តាំងពី​អាយុ ៣២​ឆ្នាំ។

សូម​ជម្រាប​ថា សម្តេច ហ៊ុន សែន បាន​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​បរទេស ពីឆ្នាំ​១៩៨៥ ដល់ ១៩៩១ (ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា)។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង​ការ​បោះឆ្នោត​សកល​ឆ្នាំ១៩៩៣ សម្តេច ហ៊ុន សែន បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ទីពីរ ពីឆ្នាំ​១៩៩៣ ដល់ ១៩៩៨ ក្នុង​ឋានៈ​ជា​សហ​នាយក​រដ្ឋមន្រ្តី ដោយ​នាយក​រដ្ឋមន្រ្តី​ទី១ គឺ​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ។ បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨​មក សម្តេច ហ៊ុន សែន ក៏បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​​កម្ពុជា​តែ១គត់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;