ទីតាំង​ប្រអប់​ខ្មៅ​ទី២ របស់​ជើង​ហោះហើរ Lion Air រក​ឃើញ​ក្រោយ​ការ​ធ្លាក់​២ខែ

  • 2019-01-14 04:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌូណេស៊ី បាន​រកឃើញ​ទីតាំង​របស់​ប្រអប់​ខ្មៅ​ទី២ របស់​ជើង​ហោះហើរ Lion Air ដែល​បាន​ធ្លាក់​នៅ​ក្រុង​ហ្សាកាតា​កាល​ពី​ ២ខែ​មុន ប្រភេទ Boeing Co 737 MAX ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណៈកម្មាធិការ​សុវត្ថិភាព​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

មន្ត្រី​ជំនាញ​ កំពុង​លើក​បំណែក​យន្តហោះ របស់ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់​កាលពីខែតុលា ឆ្នាំ​២០១៨ (រូបថត៖ Reuters)
លោក Haryo Satmiko អនុ​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី បាន​ឲ្យដឹង​ថា ទីតាំង​ប្រអប់​ខ្មៅ​ទី២ ក្នុង​បន្ទប់​បើកបរ​ ត្រូវ​បាន​រក​ឃើញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​នោះ​ទេ​។

ការ​រក​ឃើញ​នេះ គឺ​បន្ទាប់ពី​ឥណ្ឌូណេស៊ី បើក​ការ​ស្វែងរក​ប្រអប់​ខ្មៅ​នេះ​សា​ជា​ថ្មី កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩។ យន្តហោះ​បាន​ធ្លាក់​ចូល​សមុទ្រ​ចាហ្វា កាល​ពី​ខែតុលា ឆ្នាំ​២០១៨​ ដែល​បណ្ដាល​ឲ្យមនុស្ស ១៨៩នាក់​ស្លាប់។

សូម​រំឭក​ថា ប្រអប់​ខ្មៅ​ទី១ ត្រូវ​បាន​រកឃើញ​ ក្រោយ​ការ​ធ្លាក់​ចំនួន ៣​ថ្ងៃ៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;