​គ្រូ​បង្គោល Cambodia All Stars រំពឹង​អាច​យក​ឈ្នះ Muang Thong ​១០០%

  • 2019-01-17 06:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ភា សុភ័ត្ត្រា ​គ្រូ​បង្គោល​ក្រុម​បាល់ទាត់ Cambodia All Stars បាន​ដាក់​គោលដៅ​ក្នុង​ការ​យក​ឈ្នះ​ក្រុម​បាល់ទាត់​ជើងខ្លាំង​របស់​ថៃ​ SCG Muang Thong United ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មិត្តភាព​អន្តរជាតិ​ ដោយ​បង្ហាញ​ក្ដី​រំពឹង ១០០​ភាគរយ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ក្នុង​កិច្ច​សម្ភាស​មួយ តាម​រយៈ​វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​រសៀល​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

លោក ភា សុភ័ត្ត្រា ​គ្រូ​បង្គោល​ក្រុម​បាល់ទាត់ Cambodia All Stars
លោក ភា សុភ័ត្ត្រា បាន​លើកឡើង​ថា លទ្ធផល​ជា​រឿង​ដ៏​សំខាន់ ដោយសារ​នេះ​ជា​ការ​ប្រកួត​ក្នុង​ដី ដែល​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។ «ការ​ជ្រើសរើស​របស់​យើង​នេះ គឺ​ផ្ដោត​ទៅ​លើ​លទ្ធផល​មុន ​ដើម្បី​ការ​ប្រកួត​ជា​លើក​ទី​មួយ​សម្រាប់​អន្តរជាតិ អាច​នឹង​មាន​ចំនួន​អ្នក​ចូលរួម​ទស្សនា​ច្រើន។ សម្រាប់​ខ្ញុំ​ជា​ទទួល​ខុសត្រូវ ​ត្រូវ​តែ​ដាក់​គោលដៅ ១០០​ភាគរយ​សម្រាប់​ជ័យជម្នះ​នៃ​ការ​ប្រកួត​នេះ​»។

សូមរំឭកថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​​លិខិត​ឧទ្ទេសនាម​មុន​នេះ ដោយ​​តែង​តាំង​លោក ភា សុភ័ត្រ្តា ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Cambodia All Stars ​​ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​បាល់ទាត់ SCG Moung Thong United ​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;