ទឹកធ្លាក់​ធម្មជាតិ​ដ៏ស្រស់​ស្អាត​មួយ កំពុង​លាក់ខ្លួន​ក្នុង​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ ខេត្ត​​មណ្ឌលគិរី

  • 2019-01-17 07:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​បង្ហាញ​ពី​ទេសភាព​ទឹកធ្លាក់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ដែល​សំងំ​លាក់ខ្លួន​នៅក្នុង​ដែនជម្រក​​សត្វព្រៃ​​ភ្នំ​ណាមលៀរ។ ទឹកធ្លាក់​នេះ បាន​នឹង​កំពុងទាក់ទាញអារម្មណ៍អ្នកស្រឡាញ់បរិស្ថានធម្មជាតិ ឱ្យ​ចូលទៅកម្សាន្តទីនោះ។

លោក វុធ សារុំ នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ បាន​ឲ្យដឹង​ថា ទឹកធ្លាក់​នេះ​ ត្រូវបាន​គេ​ហៅ​ឈ្មោះ​ថា «ទឹកធ្លាក់​អូររនៀល» ស្ថិតក្នុង​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៃដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ។

លោក​បន្ត​ថា ទឹកធ្លាក់​នេះ​មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ ហើយ​ត្រូវ​បើកបរ​ម៉ូតូ និង​ដើរ​ដោយថ្មើរជើង​ មាន​ចម្ងាយ​សរុប​ប្រមាណ ១០​គីឡូម៉ែត្រ​ទៀត​ ទើបទៅ​ដល់​ចំណុច​ទឹកធ្លាក់​នេះ៕

រូបថត៖ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី

អត្ថបទ៖ សំភី

អត្ថបទថ្មី
;