កាត​លឿង​១​សន្លឹក ​ជួយ​ឲ្យ​​វៀតណាម​ បាន​ឡើង​ទៅកាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ Asian Cup

  • 2019-01-18 02:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC Asian Cup 2019 បន្ទាប់ពី​ក្រុម​លីបង់ ទទួល​បាន​កាត​លឿង​នៅ​​ចុង​ម៉ោង ​នាទី​៩០+ ពេល​ប៉ះ​កូរ៉េខាងជើង កាលពី​យប់មិញ​ (លី​បង់ បាន​យក​ឈ្នះ​កូរ៉េ​ខាងជើង ​៤-១​)។

រូប៖ AFC Asian Cup
វៀតណាម និង​លីបង់ សុទ្ធតែ​ឈរ​នៅ​លេខ​៣ ក្នុង​ពូល​រៀង​ៗ​ខ្លួន។ យ៉ាង​ណា​មិញ វៀតណាម ទទួល​បាន កាត​លឿង​តែ​ ៥​កាត​ប៉ុណ្ណោះ ខណៈ ​លីបង់ ទទួល​បាន​កាត​លឿង​រហូត​ដល់​ទៅ ៦​កាត (កាត​លឿង​ចុងក្រោយ ផ្ដល់​ឲ្យ​កីឡាករ​លីបង់ នៅ​នាទី​៩០+៩ ពេល​ប៉ះ​កូរ៉េខាងជើង​)។ ដោយសារ​វៀតណាម និង​លីបង់ មាន​ពិន្ទុ (៣ពិន្ទុ ក្នុង​៣ប្រកួត​) និង​គ្រាប់​បាល់​ស្មើគ្នា គេ​ត្រូវ​មើល​លើ​ចំនួន​កាត​លឿង ដែល​ក្រុម​ទាំង​ពីរ​ទទួល​បាន​ ក្នុង​វគ្គ​ចែក​ពូល​។
លីបង់ ប៉ះ កូរ៉េខាងជើង (រូប៖ AFC Asian Cup)

វៀតណាម ជា​ក្រុម​លេខ​៣ ល្អ​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត ជាមួយ បារ៉ែន អូម៉ង់ និង​កៀហ្ស៊ីស៊ីស្ថាន។

វៀតណាម នឹង​ត្រូវ​ប៉ះ ហ្សកដានី នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដែល​ការ​ប្រកួត នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០១៩​។

សូមជម្រាបថា វៀតណាម ជា​ក្រុម​មកពី អាស៊ាន​ ទី​២ ដែលបាន​ឡើង​ទៅ​វគ្គ​ ១៦ក្រុម​ចុងក្រោយ បន្ទាប់ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ។ ចំពោះ ថៃ​ នឹង​ត្រូវ​ប៉ះ​ក្រុម​ ចិន នៅ​វគ្គបន្ត​៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;