អាមេរិក ​ប្រកាស​បំពាក់​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ថ្មី ចំនួន​២០​គ្រឿង​ នៅ​រដ្ឋ Alaska

  • 2019-01-18 03:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​បំពាក់​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ថ្មី ចំនួន ២០​គ្រឿង នៅ​រដ្ឋ Alaska ដែល​អាច​ដើរ​តួ​ជា​ខែល​ការពារ​ទីក្រុង​នានា​របស់​អាមេរិក​។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (រូប៖ Reuters)
ថ្លែង​នៅ​មន្ទីរ​បញ្ចកោណ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩ លោក ត្រាំ ប្រកាស​ថា គោលដៅ​របស់​អាមេរិក គឺ​កម្ទេច​មីស៊ីល​ទាំងឡាយ​ណា ដែល​បាញ់​ចេញ​ប្រទេស​ដែល​មានបំណង​អាក្រក់​មក​លើ​អាមេរិក​។ ការ​លើក​ឡើង​របស់​លោក ត្រាំ គឺ​បន្ទាប់ពី ប្រទេស​អ៊ីរ៉ង់ បាន​បាញ់​សាកល្បង គ្រាប់​មីស៊ីល​ដែល​ទទួល​បរាជ័យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ​ដែល​ត្រូវ​បាន​រិះគន់​ដោយ​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​អាមេរិក ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ផ្ដោត​លើ​ការ​បង្កើត​ស្រទាប់​ការពារ​មីស៊ីល ដែល​មាន​មូលដ្ឋាន​នៅ​លើ​អវកាស ផង​ដែរ​។

លោក ត្រាំ ធ្លាប់​មាន​ប្រសាសន៍​ថា លោក​កំពុង​បង្កើត​កង​កម្លាំង​អវកាស ដែល​ជា​បញ្ជា​ការដ្ឋាន​កង​ទ័ព​ថ្មី​មួយ​ទៀត បន្ទាប់ពី​បញ្ជា​ការដ្ឋាន​កងទ័ព​ចំនួន​៥ ដែល​អាមេរិក​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន។ បញ្ជា​ការដ្ឋាន​ទាំង ៥​នោះ រួមមាន​បញ្ជា​ការដ្ឋាន​កងទ័ព​ថ្មើរជើង បញ្ជា​ការដ្ឋាន​កង​ម៉ារ៉ីន បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក និង​បញ្ជា​ការដ្ឋាន​ឆ្មាំ​សមុទ្រ​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;