វៀតណាម ជាក្រុមអាស៊ានតែ១គត់ ដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup 2019
- 2019-01-21 01:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ជាក្រុមអាស៊ានតែ១គត់ ដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup 2019
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានក្លាយជាក្រុមអាស៊ានតែមួយគត់ ដែលអាចឡើងដល់វគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup 2019 ក្រោយយកឈ្នះក្រុមខ្លាំងហ្សកដានី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ (ស្មើគ្នា ១-១ ក្នុង ១២០នាទី) កាលពីយប់មិញ។
នៅក្នុងការប្រកួតនេះ ហ្សកដានី បាននាំមុខមុន នៅនាទី ៣៩ ដោយកីឡាករ Abdel-Rahman ប៉ុន្តែវៀតណាម បានតាមស្មើវិញនៅនាទី ៥១ ដោយខ្សែប្រយុទ្ធ Nguyen Cong Phuong។ លទ្ធផលស្មើគ្នានេះ បានបន្តរហូតដល់ចប់នាទី ៩០ និងចប់ម៉ោងបន្ថែម ១៥នាទី ២ដង។ ចូលដល់វគ្គប៉េណាល់ទីកាត់សេចក្ដី វៀតណាម ស៊ុតចូល ៤គ្រាប់ ខណៈហ្សកដានី អាចស៊ុតចូលតែ២គ្រាប់ប៉ុណ្ណោះ។
ចំណែកថៃ ដែលជាក្រុមអាស៊ានមួយទៀត បានចាញ់ក្រុមចិន ដោយលទ្ធផល ២-១ មិនអាចបន្តទៅវគ្គ ៨ក្រុមចុងក្រោយ បាននោះទេ។
ក្រោយជ័យជម្នះនេះ វៀតណាម នឹងបន្តប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី ២៤ ខែមករា ដោយត្រូវប៉ះក្រុមលំដាប់ World Cup គឺ ជប៉ុន ឬ អារ៉ាប៊ីសាអូឌីត (ជប៉ុន និងអារ៉ាប៊ីសាអូឌីត ត្រូវប្រកួតគ្នាល្ងាចនេះ)។
គួររំលឹកផងដែរថា វៀតណាម ធ្លាប់ឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់នេះ ម្ដងរួចហើយ កាលពីឆ្នាំ ២០០៧ ដែលពេលនោះ វៀតណាម គឺជាក្រុមម្ចាស់ផ្ទះ៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖