AFC Asian Cup៖ ជប៉ុន ឡើង​ជួប​វៀតណាម ទាំង​ត្រដាបត្រដួស

  • 2019-01-22 02:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន បានយក​ឈ្នះ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត ១-០ ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ នៃ​ពាន​រង្វាន់ AFC Asian Cup 2019 នៅ​ប្រទេស​អារ៉ាប់រួម កាលពីយប់មិញ។ ក្រោយ​ជ័យជម្នះ​ទាំង​ប្រផុតប្រផើយ​នេះ ជប៉ុន នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម នៅ​វគ្គ ៨ក្រុម​ចុងក្រោយ។

១គ្រាប់​របស់​ក្រុម​សាម៉ូរ៉ៃខៀវ រក​បាន​ដោយ​ Takehiro Tomiyasu នៅ​នាទី ២០។ ក្រៅពីមួយគ្រាប់​នេះ ជប៉ុន​មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​តែ ២ជើង​ទៀត​ប៉ុណ្ណោះ។ ចំណែក​អារ៉ាប៊ីសាអូឌីត មាន​ឱកាស​ស៊ុត​ចំ​គោលដៅ ៤ដង ប៉ុន្តែ​មិន​បាន​សម្រេច​នោះទេ។ បើនិយាយ​ពី​សាច់បាល់​វិញ ជប៉ុន​គ្រប់គ្រង​បាល់​បាន​តែ ២៧% ប៉ុណ្ណោះ ខណៈ​អារ៉ាប៊ីសាអូឌីត គ្រប់គ្រង​បាល់​ដល់ទៅ ៧៣%។

ការប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ​ រវាង​ជប៉ុន និង​វៀតណាម នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែមករា វេលា​ម៉ោង ៨យប់ នៅ​កីឡដ្ឋាន Rashid Al-Maktoum នា​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;