កោះរ៉ុង ក្លាយ​ជាក្រុង ខណៈ​ភ្នំពេញ មាន​ខណ្ឌថ្មី២បន្ថែម

  • 2019-01-23 06:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​​កម្ពុជា បាន​សម្រចបង្កើត​ ក្រុង ស្រុក និង​ខណ្ឌ​ថ្មី​ចំនួន៦​ នៅរាជធានី-ខេត្ត​ចំនួន ៥ ដូចខាងក្រោម៖

១. ខណ្ឌបឹងកេងកង (រាជធានីភ្នំពេញ)

២. ខណ្ឌ​កំបូល (រាជធានីភ្នំពេញ)

៣. ក្រុងកោះរ៉ុង (ខេត្តព្រះសីហនុ)

៤. ស្រុក​តាំងគោក (ខេត្តកំពង់ធំ)

៥. ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់)

៦. ស្រុកបុរី​អូរស្វាយ​សែនជ័យ (ខេត្តស្ទឹងត្រែង)។

កោះរ៉ុង (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ចុចអាន៖ [រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ «ស្រុកតាំងគោក» នៃខេត្ត​កំពង់ធំ](http://kleykley.sabay.com.kh/article/1118962#utm_campaign=onpage)

ទន្ទឹមនឹង​ការ​បង្កើត ក្រុង ស្រុក ខណ្ឌថ្មីនេះ សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ក៏បាន​ដាក់​សំណើ​ជូន​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេច​លើការ កំណត់​ចំនួន​គណៈ​អភិបាល​ក្រុង ស្រុក ខណ្ឌ ផង​ដែរ។ ​ក្រសួង​មហាផ្ទៃ ស្នើសុំ​កំណត់​ថា ក្នុងមួយ​ក្រុង ស្រុក ខណ្ឌថ្មី​នេះ មាន​ចំនួន​គណៈអភិបាល​៥នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;