ទិដ្ឋភាព កីឡា​ការិនី​គុនខ្មែរ "នៅ ស្រីពៅ" ប្រឹងប្រែង​ហ្វឹកហាត់​ ត្រៀម​ប៉ះ​ថៃ នៅ ONE Championship

  • 2019-01-30 03:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​គុន​ខ្មែរ នៅ​ ស្រីពៅ បាន និងកំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំងក្លា នៅ​ក្លឹប Cambodian Top Team របស់​លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ។

ការ​ហ្វឹកហាត់​ច្រើន​លើស​ធម្មតានេះ គឺដោយសារ​ស្រីពៅ ត្រូវ​ប្រកួត​ជា​លើក​ដំបូង​ក្នុង​ស្ថាប័ន​ដ៏ធំ គឺ ONE Championship នៅ​រាជធានី​បាងកក ប្រទេសថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ខាងមុខ​នេះ ដោយ​ត្រូវ​ប៉ះ​កីឡា​ការិនី​ម្ចាស់ផ្ទះ Rika Ishige។

ស្រីពៅ មិន​ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​យុទ្ធគុន​ចម្រុះ MMA នោះទេពីមុនមក ប៉ុន្តែ​កីឡា​ការិនី​ វ័យ ២២ឆ្នាំ​រូបនេះ ធ្លាប់​មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​ក្នុង​សង្វៀន​គុនខ្មែរ ពោលគឺ​ធ្លាប់ឈ្នះ ៩១ដង ស្មើ២ដង និងចាញ់ ៨ដង ហើយ​ក៏ធ្លាប់ចេញ​ទៅប្រកួត​​លើ​ឆាក​អន្តរជាតិផងដែរ។

ចំណែក​កីឡា​ការិនី​ថៃ Rika Ishige ធ្លាប់​ប្រាប់​យុទ្ធគុនចម្រុះ ៦ដង (នៅ​ ONE Championship ទាំង ៦ដង) ឈ្នះ ៤ដង និងចាញ់ ២ដង។ ប្រកួត​ចុងក្រោយ Rika បាន​ផ្ដួល​កីឡាការិនីមីយ៉ាន់ម៉ា Bozhena Antoniyar ក្នុងទឹកទី១ កាលពី​ខែតុលា ឆ្នាំ២០១៨។

សូម​បញ្ជាក់ថា ក្រៅ​ពី នៅ ​ស្រីពៅ ក៏​នៅ​មាន​កីឡាករ​គុន​ខ្មែរ​មួយ​រូប​ទៀត​ដែរ ដែល​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS គឺ ឡៅ ចិត្រា ប៉ះ​កីឡាករ​ថៃ Superlek Kiatmoo9៕

សូម​ទស្សនា​បណ្ដុំរូបភាព នៅ ស្រីពៅ ហ្វឹកហាត់ ដូចខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;