ឈ្មោះក្រុង-ស្រុក-ខណ្ឌ ទាំង ២០៣ នៅកម្ពុជា!

  • 2019-03-05 08:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីដើមឆ្នាំ ២០១៩ កន្លងទៅ រាជរដ្ឋាភិបាល​​កម្ពុជា បាន​សម្រចបង្កើត​ ក្រុង-ស្រុក-ខណ្ឌ​ថ្មី​ ចំនួន៦​ បន្ថែម​ទៀត។ គិត​ទាំង​ក្រុង-ស្រុក-ខណ្ឌ ថ្មីទាំង ៦ នោះ បច្ចុប្បន្ន (ខែមីនា ឆ្នាំ២០១៩) កម្ពុជា មាន​ក្រុង-ស្រុក-ខណ្ឌ សរុបចំនួន ២០៣ ដែល​ក្នុង​នោះ មាន ក្រុង ២៧ ស្រុក ១៦២ និង ខណ្ឌ ១៤

ក្រុង-ស្រុក-ខណ្ឌ ទាំងអស់នោះ មានដូចខាងក្រោម៖

  • រាជធានីភ្នំពេញ មាន​ខណ្ឌ​ចំនួន ១៤

១.ខណ្ឌដូនពេញ ២.ខណ្ឌ ៧មករា ៣.ខណ្ឌទួលគោក ៤.ខណ្ឌដង្កោ ៥.ខណ្ឌមានជ័យ ៦.ខណ្ឌឫស្សីកែវ ៧.ខណ្ឌសែនសុខ ៨.ខណ្ឌពោធិ៍សែនជ័យ ៩.ខណ្ឌព្រែកព្នៅ ១០.ខណ្ឌជ្រោយចង្វារ ១១.ខណ្ឌច្បារអំពៅ ១២.ខណ្ឌចំការមន ១៣.ខណ្ឌបឹងកេងកង (បង្កើតថ្មី) និង ១៤. ខណ្ឌ​កំបូល (បង្កើតថ្មី)

  • ខេត្តកំពង់ធំ (ក្រុង ១ និងស្រុក ៨)

១.ក្រុងស្ទឹងសែន ២.ស្រុកបារាយណ៍ ៣.ស្រុកកំពង់ស្វាយ ៤.ស្រុកប្រាសាទបាល្ល័ង្គ ៥.ស្រុកស្ទោង ៦.ស្រុកប្រាសាទសំបូរ ៧.ស្រុកសណ្តាន់ ៨.ស្រុកសន្ទុក និង ៩.ស្រុក​តាំងគោក (បង្កើតថ្មី)

  • ខេត្តព្រះសីហនុ (ក្រុង ២ និងស្រុក ៣)

១.ក្រុងព្រះសីហនុ ២.ក្រុងកោះរ៉ុង (បង្កើតថ្មី) ៣.ស្រុកព្រៃនប់ ៤.ស្រុកស្ទឹងហាវ ៥.ស្រុកកំពង់សីលា។

  • ខេត្តពោធិ៍សាត់ (ក្រុង ១ និងស្រុក ៦)

១.ក្រុងពោធិ៍សាត់ ២.ស្រុកក្រគរ ៣.ស្រុកភ្នំក្រវាញ ៤.ស្រុកកណ្តៀង ៥.ស្រុកវាលវែង ៦.ស្រុកបាកាន និង ៧.ស្រុកតាលោសែនជ័យ (បង្កើតថ្មី)

  • ខេត្តស្ទឹងត្រែង (ក្រុង ១, ស្រុក ៥)

១. ក្រុងស្ទឹងត្រែង ២.ស្រុកថាឡាបរិវ៉ាត់ ៣.ស្រុកសៀមប៉ាង ៤.ស្រុកសេសាន ៥.ស្រុកសៀមបូក និង ៦.ស្រុកបុរី​អូរស្វាយ​សែនជ័យ (បង្កើតថ្មី)

  • ខេត្តបាត់ដំបង (ក្រុង ១ , ស្រុក ១៣)

១.ក្រុងបាត់ដំបង ២.ស្រុកបាណន់ ៣.ស្រុកថ្មគោល ៤.ស្រុកបវេល ៥.ស្រុកឯកភ្នំ ៦.ស្រុកមោងឬស្សី ៧.ស្រករុក្ខគីរី ៨.ស្រុករតនមណ្ឌល ៩.ស្រុកសង្កែ ១០.ស្រុកសំឡូត ១១.ស្រុកសំពៅលូន ១២.ស្រុកភ្នំព្រឹក ១៣.ស្រុកកំរៀង ១៤.ស្រុកគាស់ក្រឡ។

  • ខេត្តបន្ទាយមានជ័យ (ក្រុង ២ , ស្រុក ៧)

១.ក្រុងសិរិសោភ័ណ ២.ក្រុងប៉ោយប៉ែត ៣.ស្រុកស្វាយចេក ៤.ស្រុកម៉ាឡៃ ៥.ស្រុកអូរជ្រៅ ៦.ស្រុកព្រះនេត្រព្រះ ៧.ស្រុកភ្នំស្រុក ៨.ស្រុកមង្គលបូរី ៩.ស្រុកថ្មពួក ។

  • ខេត្តកំពង់ចាម (ក្រុង ១ , ស្រុក ៩)

១.ក្រុងកំពង់ចាម ២.ស្រុកជើងព្រៃ ៣.ស្រុកស្ទឹងត្រង់ ៤.ស្រុកកោះសូទិន ៥.ស្រុកស្រីសន្ធរ ៦.ស្រុកបាធាយ ៧.ស្រុកចំការលើ ៨.ស្រុកព្រៃឈរ ៩.ស្រុកកងមាស ១០.ស្រុកកំពង់សៀម។

  • ខេត្តកណ្តាល (ក្រុង ១ , ស្រុក ១០)

១.ក្រុងតាខ្មៅ ២.ស្រុកកោះធំ ៣.ស្រុកស្អាង ៤.ស្រុកកៀនស្វាយ ៥.ស្រុកខ្សាច់កណ្តាល ៦.ស្រុកពញាឮ ៧.ស្រុកអង្គស្នួល ៨.ស្រុកកណ្តាលស្ទឹង ៩.ស្រុកមុខកំពូល ១០.ស្រុកល្វាឯម ១១.ស្រុកលើកដែក។

  • ខេត្តសៀមរាប (ក្រុង ១ , ស្រុក ១១)

១.ក្រុងសៀមរាប ២.ស្រុកអង្គរធំ ៣.ស្រុកបន្ទាយស្រី ៤.ស្រុកជីក្រែង ៥.ស្រុកក្រឡាញ់ ៦.ស្រុកវ៉ារិន ៧.ស្រុកស្វាយលើ ៨.ស្រុកស្រីស្នំ ៩.ស្រុកសូត្រនិគម ១០.ស្រុកប្រាសាទបាគង ១១.ស្រុកពួក ១២.ស្រុកអង្គរជុំ។

  • ខេត្តព្រៃវែង (ក្រុង ១ , ស្រុក ១២)

១.ក្រុងព្រៃវែង ២.ស្រុកព្រះស្តេច ៣.ស្រុកកំពង់ត្របែក ៤.ស្រុកស្វាយអន្ទរ ៥.ស្រុកមេសាង ៦.ស្រុកបាភ្នំ ៧.ស្រុកស៊ីធរកណ្តាល ៨.ស្រុកកញ្ច្រៀច ៩.ស្រុកពាមជរ ១០.ស្រុកពាមរក៍ ១១.ស្រុកកំចាយមារ ១២.ស្រុកពារាំង ១៣.ស្រុកពោធិ៍រៀង។

  • ខេត្តស្វាយរៀង (ក្រុង ២ , ស្រុក ៦)

១.ក្រុងស្វាយរៀង ២.ក្រុងបាវិត ៣.ស្រុកចន្ទ្រា ៤.ស្រុកស្វាយទាប ៥.ស្រុកកំពង់រោទិ៍ ៦.ស្រុករំដួល ៧.ស្រុកស្វាយជ្រំ ៨.ស្រុករមាសហែក។

  • ខេត្តតាកែវ (ក្រុង ១, ស្រុក ៩)

១. ក្រុងដូនកែវ ២.ស្រុកបុរីជលសារ ៣.ស្រុកកោះអណ្តែត ៤.ស្រុកអង្គរបូរី ៥.ស្រុកព្រៃកប្បាស ៦.ស្រុកគិរីវង់ ៧.ស្រុកទ្រាំង ៨.ស្រុកសំរោង ៩.ស្រុកត្រាំកក់ ១០.ស្រុកបាទី។

វិមានឯករាជ្យ នៅក្រុងដែនកែវ ខេត្តតាកែវ
  • ២៥.ខេត្តត្បូងឃ្មុំ (ក្រុង ១, ស្រុក ៦)

១.ស្រុកមេមត់ ២.ស្រុកពញាក្រែក ៣.ស្រុកក្រូចឆ្មារ ៤.ស្រុកតំបែរ ៥.ស្រុកអូររាំងឳ ៦.ក្រុងសួង ៧.ស្រុកត្បូងឃ្មុំ។

រូប​សំណាក​ហ្លួង​ព្រះ​ស្ដេច​កន នៅស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ
  • ខេត្តកំពត (ក្រុង ១, ស្រុក ៧)

១. ស្រុកទឹកឈូ ២. ស្រុកកំពង់ត្រាច ៣. ស្រុកឈូក ៤. ស្រុកបន្ទាយមាស ៥. ស្រុកអង្គរជ័យ ៦. ស្រុកដងទង់ ៧. ស្រុកជុំគីរី ៨. ក្រុងកំពត។

  • កំពង់ស្ពឺ (ក្រុង ១, ស្រុក ៧)

១.ស្រុកឧដុង្គ ២.ស្រុកគងពិសី ៣.ស្រុកសំរោងទង ៤.ស្រុកភ្នំស្រួច ៥.ស្រុកថ្ពង ៦.ក្រុងច្បារមន ៧.ស្រុកបរសេដ្ឋ ៨.ស្រុកឱរ៉ាល់។

រូបសំណាកដំរី នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
  • ខេត្តកំពង់ឆ្នាំង (ក្រុង ១ , ស្រុក ៧)

១.ស្រុករលាប្អៀរ ២.ស្រុកកំពង់ត្រឡាច ៣.ស្រុកសាមគ្គីមានជ័យ ៤.ស្រុកកំពង់លែង ៥.ស្រុកបរិបូណ៌ ៦.ស្រុកទឹកផុស ៧.ក្រុងកំពង់ឆ្នាំង ៨.ស្រុកជលគីរី។

  • ខេត្តកោះកុង (ក្រុង ១, ស្រុក ៦)

១.ស្រុកថ្មបាំង ២.ស្រុកកោះកុង ៣.ស្រុកគិរីសាគរ ៤.ស្រុកមណ្ឌលសីមា ៥.ស្រុកស្រែអំបិល ៦.ស្រុកបូទមសាគរ ៧.ក្រុងខេមរភូមិន្ទ។

ស្ពានកោះកុង
  • ខេត្តក្រចេះ (ក្រុង ១, ស្រុក ៥)

១.ស្រុកចិត្របុរី ២.ស្រុកឆ្លូង ៣.ក្រុងក្រចេះ ៤.ស្រុកព្រែកប្រសព្វ ៥.ស្រុកសំបូរ ៦.ស្រុកស្នួល។

អន្លង់ផ្សោត ខេត្តក្រចេះ
  • ខេត្តព្រះវិហារ (ក្រុង ១, ស្រុក ៧)

១.ស្រុកត្បែងមានជ័យ ២.ក្រុងព្រះវិហារ ៣.ស្រុកឆែប ៤.ស្រុកសង្គមថ្មី ៥.ស្រុកជ័យសែន ៦.ស្រុកគូលែន ៧.ស្រុកជាំក្សាន្ត ៨.ស្រុករវៀង។

  • ខេត្តមណ្ឌលគិរី (ក្រុង ១, ស្រុក ៤)

១.ស្រុកកែវសីមា ២.ស្រុកកោះញែក ៣.ស្រុកអូររាំង ៤.ស្រុកពេជ្រាដា ៥.ក្រុងសែនមនោរម្យ។

សមុទ្រឈើ ខេត្តមណ្ឌលគិរី
  • ខេត្តរតនគិរី (ក្រុង ១, ស្រុក ៨)

១.ស្រុកអូរជុំ .២.ស្រុកវើនសៃ ៣.ស្រុកបរកែវ ៤.ស្រុកលំផាត់ ៥.ស្រុកកូនមុំ ៦.ស្រុកអណ្តូងមាស ៧.ស្រុកអូរយ៉ាដាវ ៨.ស្រុកតាវែង ៩.ក្រុងបានលុង។

បឹងយក្សឡោម ខេត្តរតនគិរី
  • ខេត្តឧត្តរមានជ័យ (ក្រុង ១, ស្រុក ៤)

១.ក្រុងសំរោង ២.ស្រុកបន្ទាយអំពិល ៣.ស្រុកអន្លង់វែង ៤.ស្រុកត្រពាំងប្រាសាទ ៥.ស្រុកចុងកាល់។

ផ្ទះតាម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
  • ខេត្តកែប (ក្រុង ១, ស្រុក ១)

១.ស្រុកដំណាក់ចង្អើរ ២.ក្រុងកែប

  • ខេត្តប៉ៃលិន (ក្រុង ១, ស្រុក ១)

១.ស្រុកសាលាក្រៅ ២.ក្រុងប៉ៃលិន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;