ទិដ្ឋភាព​ ឡៅ ចិត្រា ហ្វឹកហាត់​ត្រៀម​ប៉ះ Superlek នៅ ONE Championship

  • 2019-01-25 04:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ឡៅ ចិត្រា កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាងខ្លាំងក្លា ទាំង​នៅ​​ក្លឹប​ប្រដាល់​កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ និង​នៅ​ក្លឹប Cambodian Top Team ដើម្បី​ត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ ONE Championship។

ចិត្រា នឹង​ត្រូវ​​ប៉ះ​កីឡាករ​លំដាប់ A របស់ថៃ គឺ Superlek Kiatmoo9 នៅ​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា Superlek ជា​ម្ចាស់ខ្សែក្រវាត់​ពិភពលោក ចំនួន ២ ប្រចាំ​សង្វៀន Lumpinee។ កីឡាករលំដាប់កំពូល​របស់​ថៃរូបនេះ ធ្លាប់ប្រកួត​ ១២២ដង ឈ្នះ ៩៣ដង ស្មើ ៥ដង និងចាញ់ ២៤ដង។ យ៉ាងណាក្ដី នេះ​ជា​ការ​បង្ហាញ​ខ្លួនលើកដំបូង នៅ ONE Championship ដូច ឡៅ ចិត្រា ដែរ។

ក្រៅពី ឡៅ ចិត្រា ក៏​មាន​កីឡា​ការិនី​កម្ពុជា មួយរូបទៀតផងដែរ ដែល​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​ដូចគ្នា​នេះ គឺ​កីឡាការិនី នៅ ស្រីពៅ របស់​ក្លឹប Cambodian Top Team ប៉ះ​កីឡា​ការិនី​ថៃ Rika Ishige។

ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រកួតនេះ [ខ្លីៗ] នឹង​ផ្សាយ​ជូន​បន្តទៀត។

សូម​ទស្សនា​បណ្ដុំ​រូបភាព​នៃ​ការហ្វឹកហាត់​របស់ ឡៅ ចិត្រា នៅក្លឹប Cambodian Top Team ដូចខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;