លិខិតឆ្លងដែន​ពលរដ្ឋខ្មែរ នឹង​មិនត្រូវ​បោះត្រា​ចេញចូល​ទៀតឡើយ នៅ​ព្រលាន​យន្តហោះ​២

  • 2019-01-28 01:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងមហាផ្ទៃ​នឹង​ដាក់​ឱ្យដំណើរការ​នៅពេលដ៏ខ្លី​ខាងមុខនេះ នូវ​ច្រកទ្វារ​អេឡិចត្រូនិច (E-gates) នៅ​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ដោយ​មិនមាន​បោះត្រាចេញ-ចូល​លើលិខិត​ឆ្លងដែន​​អេឡិចត្រូនិច (E-passports) របស់​ពលរដ្ឋខ្មែរ​ទៀតឡើយ។ នេះបើតាម​លិខិតជូនដំណឹង​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្ញើ​ទៅកាន់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​បរទេស កាលពី​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០១៩។

ជាមួយគ្នា​នេះ ក្រសួង​ការបរទេស បាន​ស្នើឱ្យ​ឯកអគ្គរាជទូត​កម្ពុជា ផ្សព្វផ្សាយ​​ឱ្យបាន​ទូលំទូលាយ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បរទេស ពាក់ព័ន្ធ​នឹង​ការមិន​បោះត្រាចេញ-ចូល​លើ​លិខិត​ឆ្លងដែន​ដែល​ប្រើប្រាស់​ច្រកទ្វារ E-gates ខាងលើ ដើម្បី​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ការ​ចេញ-ចូល​របស់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​រលូន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;