ស្ពាន​ឫស្សី​កោះប៉ែន ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល​ហើយ

  • 2019-01-30 06:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ ត្រូវ​បានបញ្ចប់​ដំណើរ​ការ​ជួស​ជុស​ហើយ លើ​ប្រវែង​បណ្តោយ​ស្ពាន​ដែល​រង​ការបំផ្លាញ​អស់​ប្រមាណ​ជិត​៤០០ ម៉ែត្រ ពីការ​បុក​ដាច់​របស់​ចរន្តទឹក​ជំនន់​ទន្លេមេគង្គ​ខុសរដូវ​កាលនោះ​។ ស្ពាន​នេះ ក៏ត្រូវបាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ដូច​ធម្មតា​ចាប់ពី​រសៀល​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​២០១៩។

​លោក ប៊ុន ដា​រ៉ា ម្ចាស់​ស្ពាន​ឬ​ស្សី​ដ៏​ល្បីឈ្មោះ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខាង​លោក​បាន​ដំណើរការ​ជួសជុល​ស្ពាន​រួចរាល់​នូវមុន​ផែនការ​ចំនួន៥​ថ្ងៃ​។ ដោយសារ​ទឹកទន្លេ​ចាប់​ស្រក​ពីថ្ងៃ​ទី ២៤ មករា ហើយ​ការជួសជុល គឺ​​ប្រើប្រាស់​កម្មករ​សរុប​ប្រហែល ៣០ នាក់ នៅក្នុង​សហគមន៍​កោះ​ប៉ែន និង​ប្រមូល​ទិញ​ឬ​ស្សី​សម្រាប់​ជួសជុល​ក្នុង​សហគមន៍​នេះ​តែម្តង​ ពោលគឺ​មិនចាំបាច់​ចំណាយពេល​ឡើង ទៅ​ទិញ​ដើម​ឬ​ស្សី​នៅ​ខេត្តក្រចេះ​ដូច​សព្វដង​ឡើយ។

​លោក​បាន​ឲ្យ​ដឹងថា ដោយ​ការជំរុញ​របស់​អាជ្ញាធ​រ​ខេត្តកំពង់ចាម​ធ្វើ​បែបណា​អាច​ទទួលភ្ញៀវ​បាន​ឡើងវិញ​នៅ​រង្វង់​បុណ្យចូលឆ្នាំ​ចិន វៀតណាម គឺ​ខាង​លោក​បាន​សម្រុក​ជួសជុល លើ​កន្លែង​បុក​ដាច់​ខូចខាត​ពី​កម្លាំង​ចរន្តទឹក​ទន្លេ​នេះ ប៉ែកខាង​ក្រុង​កំពង់ចាម​ចំនួន​ជាង ១០០ ម៉ែត្រ​រួចហើយ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ២៩ មករា​ ​ទើប​ជួសជុល​បង្ហើយ ប៉ែក​ខាង​កោះ​ប៉ែន​ដែល​រង​ការខូចខាត​សរុប​ប្រវែង​ជិត ៣០០​ម៉ែត្រ។

ម្ចាស់ផ្ទះ​រូបនេះ បាន​បន្តថា ចំណែក​ការងារ​ដែល​នៅ​សេសសល់​ដូចជា បង្កាន់ដៃស្ពាន និង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​សម្រាប់​ពេលយប់​តាម​បណ្តោយ​ស្ពាន​នោះ គឺ​ខាង​ក្រុមការងារ​​ធ្វើជា​បណ្តើរៗ ហើយ​ភ្ញៀវ​ក៏​អាច​អញ្ជើញ​ឆ្លងកាត់​បាន​ធម្មតា មិន​ប៉ះពាល់​ទេ​។ ប៉ុន្តែ​អ្វីដែល​បារម្ភ គឺ​របប​ទឹកទន្លេ​មេគង្គ​អាច​ហក់​ជន់​ឡើង​មិន​ទៀងទាត់ ពី​ការ​បើកទឹក​ទំនប់​វា​រី​អគ្គិសនី​ពី​សំណាក់​ប្រទេសជិតខាង​ប៉ែក​ខាងលើ នៃ​ទន្លេមេគង្គ និង​ទន្លេសេសាន ដោយ​មិនបាន​ជូនដំណឹង​ជាមុន​នោះ​។

​ ​គួររំលឹកថា ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ដែលមាន​ទំហំ​ទទឹង ២​ម៉ែត្រ និង​បណ្តោយ​ប្រវែង ៨០០​ម៉ែត្រ​សាងសង់​ចេញពី​កំពង់​ដើម​ពោធិ មុខ​វត្ត​ដីដុះ ក្រុង​កំពង់ចាម ទៅកាន់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​ចំ ណាយ​ថវិកា​អស់​ជិត បី​ម៉ឺន ដុល្លារ​អាមេរិក​នោះ គឺ​ទើបតែ​បើក​ឲ្យ​ដំណើរការ​ទទួលភ្ញៀវ​ឆ្លងកាត់​បាន​ប្រហែល​បី​សប្តាហ៍ប៉ុណ្ណោះ ក៏​ត្រូវ​ចរន្ត​ទឹកជំនន់​ខុសរដូវ​របស់​ទន្លេមេគង្គ​ជន់​លិច និង​ហូរ​បុក​បំផ្លាញ​អស់​រាប់រយ​ម៉ែត្រ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;