ហង្ស សូរីយ៉ាន់ ត្រៀមចេញ​ដំណើរ​ទៅ​ប្រកួត​បវរកញ្ញា Miss Global ២០១៩

  • 2019-01-30 09:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កញ្ញា ហង្ស សូរីយ៉ាន់ អតីត​បេក្ខភាព Cambodia's Next Top Model ចំណាត់​ថ្នាក់​លេខ​ ៤ និង​ជា​តារា​ម៉ូដែល​កំពុង​ល្បី​ល្បាញ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​បរកញ្ញា Miss Global Cambodia ដែល​នឹង​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ នាដើមខែ កុម្ភៈ ឆ្នាំ ២០១៩ នេះហើយ។

តាមរយៈ​បទសម្ភាស​ជាមួយ Sabay កញ្ញា ហង្ស សូរីយ៉ាន់ នឹង​ចេញដំណើរ​ពីប្រទេស​កម្ពុជា ទៅប្រកួត​ពានរង្វាន់ Miss Global ២០១៩ ដែល​ប្រព្រឹត្តិ​ទៅ​នៅប្រទេស ហ្វីលីពីន​ ថ្ងៃទី ៣១ ខែ កុម្ភៈ ឆ្នាំ​២០១៩ ដោយ​កញ្ញា សង្ឃឹមថា នឹងនាំ​យក​ភាព​ជោគជ័យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

តារា​ម៉ូដែល​​វ័យ ២៣ ឆ្នាំរូបនេះ និយាយ​ថា៖ «នាងខ្ញុំ​មាន​សង្ឃឹម ១០០​ភាគរយ លើ​ការ​ឈ្នះ ពីព្រោះ​នាងខ្ញុំ​ជឿជាក់​លើខ្លួនឯង ហើយ​ដោយធ្លាប់​បាន​ឆ្លងកាត់​រឿង​ជាច្រើន ធ្វើឱ្យ​ជីវិត​នាង​ខ្ញុំរឹង​មាំ មកដល់​ថ្ងៃហ្នឹង...»។

ក្នុងបទ​សម្ភាសនេះ​ដែរ លោក ហួរ រ៉េមី ដែល​ជាអ្នក​ដឹកនាំ​កញ្ញា ហង្ស សូរីយ៉ាន់ ទៅ​ប្រកួត​បវរកញ្ញា​នេះ ក៏មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​កញ្ញា សូរីយ៉ាន់ ដោយ​បទពិសោធ​ធ្វើការ​ជាមួយ​កញ្ញា​ជាច្រើន​កម្មវិធី ហើយ​កញ្ញា​ផ្ទាល់​ក៏មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ មានភាព​ជឿជាក់​ខ្ពស់​ជាមួយ​កម្មវីធី​ប្រកួត​លំដាប់​អន្តរជាតិ​មួយនេះ​ផងដែរ។

គួរ​បញ្ជាក់​ថា កម្មវីធី​ប្រកួត​បវរកញ្ញា Miss Global ជា​កម្មវីធី​ប្រកួត​បរវកញ្ញា​លក្ខណៈ​អន្តរជាតិ មានការ​ចូលរួម​ច្រើនជាង ៦០​ប្រទេស​ចូលរួម និងត្រូវ​ធ្វើការ​ប្រកួត​វិលជុំ​បណ្តាល​ប្រទេស​សមាជិក។ កម្មវិធី​នេះ ធ្លាប់​ធ្វើការ​ប្រកួត​កាលពី​ចុងឆ្នាំ​២០១៧ ដែល​កញ្ញា យស បូលីណា ធ្លាប់​តំណាង​ឱ្យកម្ពុជា ប្រឡង​រួចម្តង​នៅ​កម្ពុជា៕


ប្រភព៖ Sabay News អត្ថបទ៖ Sunny