អភិបាល​រាជធានី​ជំរុញ​ឱ្យ​បន្តចុះ​ពិនិត្យមើលផ្លូវ​សំបុកមាន់ និង​ជួសជុល​ផ្លូវ​ខូច​ជាបន្ទាន់

  • 2019-01-31 08:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​អស់ និង​មន្ទីរ​ជំនាញ ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ចុះ​ពិនិត្យ​មើលផ្លូវ​ក្រលុក​សំបុក​មាន់ និង​ឃើញ​ផ្លូវ​ខូច​ជួសជុល​ជា​បន្ទាន់ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​ផងដែរ។ ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ពាក់ព័ន្ធ​រឿង​ជួសជុល​ផ្លូវ​សំបុកមាន់​នៅក្នុង​រាជធានីភ្នំពេញ​កាលពី​ព្រឹកថ្ងៃទី៣១ មករា ២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។

កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១មករា ២០១៩។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

លោក​បាន​ណែនាំ​ថា អភិបាលខណ្ឌ​ទាំង១២ ត្រូវចុះ​មើល​ផ្លូវ​ជា​ប្រចាំ និង​ធ្វើការ​ជួសជុល​ផ្លូវ បន្ទាប់ពី​ផ្លូវ​បាន​ខូចខាត ក្រោយ​រដូវវស្សា​កន្លង​ផុតទៅ​នេះ ពោលគឺ​បើផ្លូវណា​ដែល​ខណ្ឌ​មិនមាន​លទ្ធភាព​ជួសជុល ខណ្ឌនោះ​ត្រូវ​ធ្វើ​របាយការណ៍​ឡើង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់។ ដោយឡែក​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​ត្រូតពិនិត្យ​ជាប្រចាំ​ផងដែរ។

អភិបាល​រូបនេះ បន្ថែម​ថា គោលបំណង​នៃការ​ចុះ​ពិនិត្យ និង​ជួសជុល​ផ្លូវខូច ជង្ហុក​សំបុក​មាន់​នេះ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ និងជា​ការ​ទប់ស្កាត់​កុំឱ្យ​មានការ​ខូចខាត​ដល់​គ្រឹះ​ខាងក្រោម​ផ្លូវផងដែរ។​​ 

ជាមួយគ្នា​លោក​​ ឃួង ស្រេង ក៏​តម្រូវ​ឱ្យ​ខណ្ឌ​ត្រូវជូន​ដំណឹង​ដល់ម្ចាស់​រថយន្ត​ដឹកដី ដឹកខ្សាច់ ត្រូវតែ​ចូលរួម​ជួសជុល​ផ្លូវ ដោយសារតែ​រថយន្ត​ដឹកធ្ងន់​នេះ​ហើយ ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ផ្លូវជា​ទម្ងន់​នោះ។

ពាក់ព័ន្ធនឹង​ការ​ជួសជុល​ផ្លូវ​ខាងលើ​នេះ លោក សាំ​ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា ការ​ជួសជុល​ផ្លូវខូច ជង្ហុក​សំបុក​មាន់ ខណ្ឌ​៤ក្នុង​រាជធានី មាន​ខណ្ឌ​៧មករា ចំការមន ដូនពេញ និង​ខណ្ឌទួលគោក​ គឺ​ត្រូវ​ជួសជុល​បាន ៩២ភាគរយ​ហើយ រហូតមកដល់​ចុងខែមករា​នេះ។ ចំណែក​ខណ្ឌ៨​ផ្សេងទៀត គឺជួសជុល​បានតែ​៣០​ភាគរយទេ​ ដោយសារ​ផ្លូវ​ភាគច្រើន ជា​ផ្លូវបេតុង​ ដែលត្រូវ​ចំណាយពេល និង​ថវិកា​ទំហំ​ធំ។​

ការជួសជុលផ្លូវក្នុងរាជធានីភ្នំពេញនាពេលកន្លងមក

លោក​ប្រធាន​មន្ទីរ បាន​លើកឡើង​ថា «រហូតដល់​ចុងខែ​មករា​នេះ នៅសល់ផ្លូវ​ចំនួន១៤០ខែ្ស​ទៀត មិនទាន់​ត្រូវ​បាន​ជួសជុល ប៉ុន្តែ​ទោះបី​ជាយ៉ាងណាក្តី​ យើង​នឹងធ្វើឱ្យ​បាន​រួចរាល់​ ក្នុង​រយៈពេល ៤​សប្តាហ៍ បន្ទាប់ពី​ចូលឆ្នាំ​ចិន វៀតណាម​រួច»៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;