ល្អាង​ថាមលួង នឹង​ក្លាយជា​ឧទ្យាន​ប្រវត្តិសាស្រ្ត ខណៈ​ឧបករណ៍​សង្គ្រោះ​ជិត​៤០០ មិន​ទាន់​យកចេញ

  • 2019-02-01 04:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ល្អាង​ថាមលួង ដែល​កីឡាករ​ក្មេងៗ និងគ្រូ​បង្វឹក ១៣​នាក់ បាន​ជាប់ខ្លួន​កាលពី​ចុងខែ​មិថុនា ឆ្នាំ២០១៨​នោះ នឹងត្រូវ​ប្រែក្លាយ​ជា​ឧទ្យាន​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ថៃ។ គម្រោង​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀងរ៉ៃ។

សកម្មភាព​រុករកកីឡាករ និងគ្រូបង្វឹកទាំង១៣នាក់ ក្នុងល្អាងថាមលួង កាលពីឆ្នាំ២០១៨ (រូបភាពផ្តល់សិទ្ធិដោយ Reuters)
លោក Pasakorn Boonyalak អភិបាល​រងខេត្ត​ឈៀងរ៉ៃ បាន​ឱ្យដឹងថា ការ​ប៉ុនប៉ង​រុករក​ឡើងវិញ​ក្នុងល្អាង​ភ្នំ​ថាមលួង ត្រូវបាន​ផ្អាក​កាលពី​ពាក់កណ្តាល​ខែមករា​កន្លង​ទៅ ដោយ​សារតែ​មានទឹក​ជំនន់។ ក្រុម​រុករក​នេះ គឺ​ដឹកនាំ​ដោយ​ជនជាតិ​អង់គ្លេស លោក Vernon Unsworth។

លោក​អភិបាលរងខេត្ត​បញ្ជាក់​ថា ឧបករណ៍​ចំនួន ៣៧០ (មានពី​ស៊ឺរ៉ាំង ដល់ ធុង​អុកស៊ីហ្សែន) ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងអំឡុងពេល​រុករក​សង្គ្រោះ​ក្មេងៗ និង​គ្រូបង្វឹក​ខាងលើ មិនទាន់​ត្រូវបាន​យកចេញ​ពីល្អាង​ថាមលួង​នេះ​នៅឡើយទេ ហើយ​អាជ្ញាធរ​នឹង​រក្សាទុក​ឧបករណ៍​ទាំងនោះ សម្រាប់​ធ្វើការ​ដាក់បង្ហាញ​នាពេល​អនាគត។

ល្អាងថាមលួង (រូបភាពផ្តល់សិទ្ធិដោយ Reuters)

សូមជម្រាប​ថា គណៈ​រដ្ឋមន្រ្តី​ថៃ បាន​យល់​ព្រម​លើ​គម្រោង​បង្កើត​ល្អាង​ថាមលួង ជា​ឧទ្យាន​ប្រវត្តិសាស្រ្ត តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ កាលពី​ថ្មីៗ​នេះ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;