ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ព្រមានថា លោកត្រាំ កំពុងធ្វើឱ្យដៃខ្លួនប្រឡាក់ឈាមហើយ
- 2019-02-04 10:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ព្រមានថា លោកត្រាំ កំពុងធ្វើឱ្យដៃខ្លួនប្រឡាក់ឈាមហើយ
ចន្លោះមិនឃើញ
លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានព្រមានថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កំពុងធ្វើឱ្យដៃខ្លួនឯងប្រឡាក់ដោយឈាមហើយ ប្រសិនបើលោកនៅតែទទូចចង់ធ្វើអន្តរាគមន៍យោធានៅវេណេហ្ស៊ុយអេឡា។
ថ្លែងក្នុងបទសម្ភាសមួយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩លោក ម៉ាឌូរ៉ូ បានអះអាងថា ប្រសិនបើ ត្រាំ នៅនឹងមុខលោក លោកនឹងនិយាយយ៉ាងដូច្នេះថា៖ «ឈប់ ឈប់ ត្រាំ ឈប់ត្រឹមហ្នឹងហើយ! អ្នកកំពុងតែសាងកំហុសដែលធ្វើឱ្យដៃអ្នកប្រឡាក់ដោយឈាម ហើយអ្នកនឹងទុកឱ្យតំណែងប្រធានាធិបតី ប្រឡាក់ដោយឈាម»។
លោក ម៉ាឌូរ៉ូ បន្ថែមថា ប្រសិនបើអាមេរិក វាយប្រហារមកលើប្រទេសលោក នោះវេណេហ្ស៊ុយអេឡា នឹងធ្វើការការពារខ្លួន...«យើងនឹងមិនប្រគល់វេណេហ្ស៊ុយអេឡាឱ្យនោះទេ»។
សូមរំលឹកថា ក្នុងកិច្ចសម្ភាសមួយជាមួយ CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកច្រានចោលមិនចរចាជាមួយលោក ម៉ាឌូរ៉ូ ដាច់ខាត។ លើសពីនេះ លោកថា ការធ្វើអន្តរាគមន៍យោធារបស់អាមេរិក នៅវេណេហ្ស៊ុយអេឡា គឺជាជម្រើសមួយដែលស្ថិតនៅលើតុហើយ៕