ក្រសួង​មហាផ្ទៃ សម្រេច​ចុះឈ្មោះ​គណបក្ស​របស់​លោក អ៊ិត សារម្យ

  • 2019-02-08 01:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ចុះ​ឈ្មោះ​ «គណបក្ស​បំណង​ពលរដ្ឋ (គបព)» ដែលមាន​លោក អ៊ិត សារម្យ ជាប្រធាន ក្នុង​បញ្ជី​គណបក្ស​នយោបាយ។ នេះបើ​តាម​ប្រកាស​ចុះ​ហត្ថលេខា​ដោយ​សម្តេច ស ខេង កាលពី​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ទីស្នាក់ការកណ្តាល​គណបក្ស​នេះ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៤ ផ្លូវលេខ​២០ បុរី​ពិភពថ្មី ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេច ស ខេង បាន​បញ្ជាក់​ថា គណបក្ស​បំណង​ពលរដ្ឋ ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជាធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

​គួរ​រំលឹក​ថា លោក អ៊ិត សារម្យ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​បំណង​ពលរដ្ឋ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក អ៊ិត សារម្យ ដែលធ្លាប់ចូលរួមបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

លោក​ អ៊ិត សារម្យ​ បានប្រឡូក​នយោបាយ តាំងពី​កម្ពុជា​រៀបចំ​ការបោះឆ្នោត​អាណត្តិ​ទីមួយ​មកម្ល៉េះ។ ដំបូង​លោក​បាន​ចូលរួម ក្នុង​ចលនា​យុវជន របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិក និង​ក្រោយមក​បាន​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ជាតិខ្មែរ ដែល​បាន​ប្តូរ​ឈ្មោះ​ជា គណបក្ស​សម រង្ស៊ី​។ លោក​ អ៊ិត សារម្យ​ បាន​បន្ត​ប្តូរ​ទ្រនំទៀត ដោយ​មក​ចូលរួម​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០០៦​។ ប៉ុន្តែ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​បាន​៦​ឆ្នាំ លោក​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​នេះ នៅ​ឆ្នាំ​២០១២ ដោយសារ​ទំនាស់​ផ្ទាល់ខ្លួន​។​

គិត​មកដល់​ពេល​នេះ គណបក្ស​នយោបាយ​ដែលបាន​ចុះ​បញ្ជី​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ មាន​ចំនួន ៤២​គណបក្ស៕

អត្ថបទ៖ សោភា

;