ទិដ្ឋភាព​កីឡាករ​ក្រុម​ Muangthong United មក​ដល់​កម្ពុជាព្រឹកនេះ!

  • 2019-02-08 03:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កីឡាករ​នៃ​ក្លឹប Muangthong United របស់ថៃ បាន​មក​ដល់​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃ​ទី៨ ខែកុម្ភៈនេះ ដើម្បី​ត្រៀម​ប្រកួត​ទល់​នឹង​ក្រុម Cambodia All-Star។

ក្នុង​ចំណោម​កីឡាករ​បស់​មឿងថង​ គេសង្កេតឃើញ​កីឡាករ​ល្បីៗ​ជាច្រើន ដែល​រួមមាន​អ្នកចាំទី​ជម្រើសជាតិ​វៀតណាម Dang Van Lam ដែលទើប​ចុះកុងត្រា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ និង​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ថៃ Teerasil Dangda ផងដែរ។

សូម​បញ្ជាក់ថា Muangthong United នឹង​ប្រកួត​ទល់​នឹង​ក្រុម Cambodia All-Star នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ (អូឡាំពិក)។ តម្លៃ​សំបុត្រ​ចូលទស្សនា គឺ ១ម៉ឺន​រៀល និង​៥ពាន់​រៀល។

សូមទស្សនា​ទិដ្ឋភាព​ការ​មក​ដល់​នៃ​កីឡាករ​ក្រុមមឿងថង ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;