PeyPey Dy បង្ហើប​ពី​ចំណូល​ប្រចាំ​ខែ​ ដែល​រក​បាន​ដល់​​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2019-02-08 07:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

PeyPey Dy ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា​ជា​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប ដែល​មាន​ទេព​កោសល្យ​សឹង​តែ​គ្រប់​បែប​ មិន​ថា​ជា​បង្កើត​វីដេអូ​កំប្លែង សម្ដែង​ ឬ​ក៏​ច្រៀង​ជា​ដើម អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​សមត្ថភាព​រកស៊ី​របស់​លោក​តែ​ម្ដង។

ថ្លែង​មក​កាន់​ Sabay លោក PeyPey Dy ប្រាប់​ថា​ខ្លួន​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ជាង​ម៉ឺន​ដុល្លារ​ឯណោះ ជា​រៀង​រាល់​ខែ​ដោយ​លក់​ផលិតផល​ថែ​រក្សា​ស្បែក។ «បាទ​បង​ខ្ញុំ​រក​ចំណូល​បាន​ខ្ទង់​៣​ម៉ឺន​ក្នុង​មួយ​ខែ​ ដោយ​លក់​ផលិតផល​ ហ្នឹង​គិត​ទាំង​ដើម​​បើ​គិត​ពី​ប្រាក់​ចំណេញ​វិញ​ គឺ​បាន​ខ្ទង់​ជាង​២​ម៉ឺន​ក្នុង​មួយ​ខែ»។ នេះ​បើ​តាម​ តារា​រូប​នេះ​បញ្ជាក់។

ក្រៅ​ពី​លក់​ផលិតផល​នេះ លោក​ក៏​​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដដែល ដោយ​ថ្មីៗ​នេះ​លោក​ទើប​តែ​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាមួយ​តារា​ៗ​ក្នុង​ស្រុក​ជាង​២០​រូប​ឯណោះ។ ក្នុង​ដំណើរ​នេះ Dy ក៏​នឹង​ផលិត​វីដេអូ​ខ្លះៗ​ ដើម្បី​ចែក​ជូន​អ្នក​គាំទ្រ​ខ្លួន​ផង​ដែរ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈ​មិន​សូវ​មាន​អ្វី​ថ្មី​មក​បង្ហាញ៕

ប្រភព៖ Sabay News អត្ថបទ៖ ធារ៉ូ