ក្រោយ​ចុះ​កុងត្រា​ជាមួយ Muangthong អ្នកចាំទី​វៀតណាម ទទួល​បាន ១ម៉ឺន​ដុល្លារ/១ខែ រួម​ទាំងផ្ទះ-ឡាន

  • 2019-02-08 08:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

អ្នកចាំទី​ក្រុម​ជម្រើស​ជាតិ​វៀតណាម Dang Van Lam បាន​ចុះកុងត្រា​លេង​ឱ្យ​ក្លឹបថៃ Muangthong United រយៈពេល​៣ឆ្នាំ កាលពីថ្ងៃ​ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ក្នុងនោះ រូបគេ​នឹង​ទទួល​បាន​ប្រាក់ ១ម៉ឺនដុល្លារ​ក្នុង១ខែ រួមទាំង​ផ្ទះ១ (អាផាតមីន) និង​រថយន្ត​១គ្រឿង ពី​ក្លឹប​នេះ​ផងដែរ។ នេះបើ​តាមការ​ចុះផ្សាយ​របស់ Vietnam News នៅថ្ងៃ​ទី៨​កុម្ភៈ​នេះ។

Dang Van Lam ពេលមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី៨កុម្ភៈ ២០១៩

កីឡាករ​កូនកាត់ វៀតណាម-រុស្ស៊ី វ័យ ២៥​ឆ្នាំ​រូបនេះ នឹង​ពាក់អាវ​លេខ១ នៃ​ក្លឹប​ Muangthong សម្រាប់​រដូវកាល​ថ្មី​នៃ​លីគ​កំពូល​ថៃ ដែលនឹង​ចាប់​ផ្តើម​ឆាប់ៗ​នាពេល​ខាងមុខ​នេះ។ Dang Van Lam គឺជាកីឡាករ​ថ្មី​ទី៥ ដែល​ Muangthong ចុះ​កុងត្រា​ជាមួយ សម្រាប់​រដូវកាល​ថ្មី។ មិនតែ​ប៉ុណ្ណោះ​ អ្នកចាំទី​រូបនេះ ក៏​ទើបតែ​មកដល់​កម្ពុជា ជាមួយ​កីឡាករ​ Muangthong ផ្សេងទៀត ដើម្បីត្រៀម​ប្រកួត​ទល់នឹង Cambodia All-Star ដែល​ធ្វើឡើង​នាថ្ងៃទី​៩កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ។

ចុចអាន៖ ទិដ្ឋភាព​កីឡាករ​ក្រុម​ Muangthong United មក​ដល់​កម្ពុជាព្រឹកនេះ!

Dang Van Lam បាន​បង្ហាញ​ភាព​រីករាយ​ក្នុងការ​ចុះ​កុងត្រា​ជាមួយ Muangthong ដោយសារ​ក្រុមនេះ ស្ថិតក្នុង​ចំណោម​ក្រុម​កំពូលៗ​នៃ​ប្រទេស​ថៃ និង​ជា​ក្រុម​ដ៏​ជោគជ័យ​ ដែល​បាន​លេង​ក្នុងពាន​ធំៗ​នៅក្នុង​តំបន់​អាស៊ី​ផងដែរ។

កីឡាករក្លឹប Muangthong ពេលមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី៨កុម្ភៈ ២០១៩

កីឡាករដែល​ផ្ទេរ​មកពី​ក្លឹប​វៀតណាម Hai Phong FC រូបនេះ អះអាង​ថា តាមរយៈ​ការ​ចូលរួម​ជាមួយ Muagthong រូបគេ​នឹង​កាន់តែ​មាន​សមត្ថភាព​កើនឡើង​បន្ថែម​ទៀត ហើយ​នឹងអាច​ចូលរួម​ចំណែក​ជួយ​ឱ្យក្លឹប​ឈ្នះ​ជើងឯក​ទៀតផង៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី