មេ​ប៉េអឹមខេត្តរតនគិរី ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពលខេមរភូមិន្ទ​ហើយ

  • 2019-02-09 13:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​មហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​នៅថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ ត្រាស់​បង្គាប់​លុបឈ្មោះ​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធ​ហត្ថខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃកង​យោធពល​ខេមរភូមិន្ទ​ហើយ។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការ​លុបឈ្មោះ​ខាងលើនេះថា ជា​ការវះកាត់​ប្រកប​ដោយ​ការ​ឈឺចាប់។ «នេះជាអភិក្រម​ទី៥ គឺ​ការវះកាត់»។

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញសង្គម​បង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញ​ថា លោក​បាន​ចែក​ការ​ដូ​ជាសែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន ៥​នាក់ ដោយក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ ក្នុងពិធី​ខួប​កំណើត​មួយ ក្នុង​អំឡុង​ចូលឆ្នាំចិន​កន្លងទៅ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;