Aguero តាម​ស្មើ​កំណត់ត្រា​ហ៊ែតទ្រីក​នៅ EPL ក្រោយ​ជួយ Man City បំបាក់ Chelsea ៦-០

  • 2019-02-11 00:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero បាន​ស៊ុត​បញ្ចូលទី ៣គ្រាប់​ម្នាក់ឯង (ហ៊ែតទ្រីក) ជួយ​ឲ្យ​ក្រុម Manchester City បំបាក់​ក្រុម​តោខៀវ Chelsea ៦-០ នៅ English Premier League កាលពីយប់មិញនេះ។

នេះ​ជា​ហ៊ែតទ្រីក​ទី ១១ របស់ Aguero ច្រើន​បំផុត​នៅ Premier League ពោល​គឺ​ស្មើ​នឹង​កំណត់ត្រា​របស់​ Alan Shearer។

Aguero អបអរ​ជាមួយ​មិត្ត​រួម​ក្រុម ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
ក្រោយ​ជ័យជម្នះ​ដ៏លើសលប់នេះ ធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola ឡើង​ឈរ​កំពូល​តារាងជាថ្មី ដោយ​មាន​ ៦៥ពិន្ទុ​ដូច Liverpool ដែរ ប៉ុន្តែ​មាន​គ្រាប់​បាល់​ល្អ​ជាង។ យ៉ាងណាក្ដី ក្រុម​ហង្ស​ក្រហម នៅ​មាន​១ប្រកួត​ក្នុង​ដៃ​ទៀត។

៣គ្រាប់​របស់ Aguero ធ្វើ​បាន​នៅ​នាទី ១៣, ១៩ និង ៥៦ រីឯ ៣គ្រាប់​ផ្សេង​ទៀត រក​បាន​ដោយ Sterling ២គ្រាប់ (នាទី ៤ និង ៨០) និង Gundogan ១គ្រាប់ (នាទី ២៥)។

Sterling អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
កីឡាករ​របស់ Chelsea ខកចិត្ត​ក្រោយ​ចប់ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ដូចខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;