អ្នក​និពន្ធ​សៀវភៅ «កម្ពុជា​ក្នុងសង្រ្គាម​វៀតណាម» ត្រូវបាន​តែងតាំង​ជាទីប្រឹក្សា​ស្ថានទូត​ប្រចាំ​អង់គ្លេស

  • 2019-02-11 02:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​​កម្ពុជា បាន​សម្រេច​តែងតាំង​លោក ឥន សុផល ជាទីប្រឹក្សា​នៃស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ជំនួស​លោក ជ័យ រដ្ឋា។ នេះបើយោងតាម​អនុក្រឹត្យចុះកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ​២០១៩ ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ឥន សុផល (រូបថត៖ ហ្វេសប៊ុក)
គួរ​ជម្រាប​ថា លោកសាស្រ្តាចារ្យ​បណ្ឌិត ឥន សុផល គឺ​ជានិពន្ធសៀភៅ​ប្រវត្តិសាស្រ្ត​ដ៏ល្បី​គឺ​សៀវភៅ «**កម្ពុជា​ក្នុងសង្គ្រាម​វៀតណាម**» ដែល​និយាយអំពី​ប្រវត្តិសាស្រ្ត និង​នយោបាយ​កម្ពុជា ពីឆ្នាំ​១៩៥៣ ដល់ ១៩៧៩ និង​សៀវភៅ​ប្រវត្តិសាស្រ្ត​មួយទៀត​គឺ «**កម្ពុជា​រវាង​សៀម-យួន និង​អាណានិគមបារាំង**» ដែល​និយាយអំពី​នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និង​វប្បធម៌ខ្មែរ​ពីសម័យ​ហ៊្វូណន មកដល់​ឆ្នាំ​១៩៥៣។ ក្រៅពីនេះ លោក​ក៏បាន​និពន្ធ​សៀវភៅ «ពិធី​ការការទូត និង​ពិធីការអាស៊ាន» និង​សៀវភៅ «គន្លឹះ​នៃវិធី​សាស្រ​ស្រាវជ្រាវ​សម្រាប់​សរសេរ​សារណា និង​និក្ខេបបទ» ផងដែរ។

ក្នុងអនុក្រឹត្យដដែលនេះ ក៏បាន​ឱ្យដឹងដែរថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែងតាំង​លោក ខៃ លន ជាទីប្រឹក្សា នៃ​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ជំនួស​លោក ប៊ុន សុខវិបុល និង​ដំឡើង​ឋានៈលោក អ៊ុច គឹមដង់ ពី​លេខាធិការ​ទី១ នៃ​ស្ថាន​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សហព័ន្ធ​រុស្ស៊ី ទៅជាទីប្រឹក្សា​នៃស្ថាន​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សហព័ពន្ធរុស្ស៊ី ជំនួស​លោក ទុយ ភាពិរៈ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;