Tiger Street Football Festival 2019 កក្រើក​ក្រុង​សៀមរាប ទាំង​ពេលថ្ងៃ និង​ពេល​រាត្រី

  • 2019-02-12 03:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​សៀមរាប ទាំង​ការ​ប្រកួត​បាល់ទាត់​នាពេល​ថ្ងៃ និង​ការ​ប្រគុំ​តន្រ្ដី នា​ពេល​យប់។

បើនិយាយ​ពីការប្រកួត​វិញ ​ក្រុម​ Siem Reap FC (A) បាន​ក្លាយ​ជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប ក្រោយ​យក​ឈ្នះ​ក្រុម Siem Reap FC​ ដោយ​លទ្ធផល​ ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំណែក​ក្រុម FRATELLO FC​ បាន​ជាប់​លេខ ៣ និង​ក្រុម WAT SVAY UNITED​ ឈរ​លេខ ៤។ ក្រុម ក្រុមទាំង ៤ នេះ និង​ត្រូវ​​ឡើង​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅរាជធានីភ្នំពេញជាមួយក្រុម ៨ ផ្សេងទៀត ដែល​រួម​មាន ក្រុម​​គីរីដងរែក​ ក្រុម​យុវជន​សៀមរាប​ FC ក្រុម​ THE BROTHER FC​ ក្រុម​បាល់ទាត់​ដំរី​ A ក្រុម​ Brother FC(A)​ ក្រុម​យវុជន​គីរីដងរែក​ FC(B)​ ក្រុម​ FREEDOM FC​ និង​ក្រុម​ Fleep Step B​។

ក្រុម Siem Reap FC (A) អបអរ​ក្រោយ​ឈ្នះជើងឯក Tiger Street Football Festival មណ្ឌល​ខេត្ត​សៀមរាប
*ចុចអាន៖ [Siem Reap FC (A) ក្លាយ​ជា​ម្ចាស់​ជើងឯក​ Tiger Street Football Festival 2019 មណ្ឌល​សៀមរាប​](http://kleykley.sabay.com.kh/article/1122793#utm_campaign=onpage)*

ងាក​ទៅ​ការ​ប្រគុំ​តន្រ្ដី​វិញ ក៏​កក្រើក​មិន​ចាញ់​ការ​ប្រកួត​នោះដែរ។ តារា​ចម្រៀង​ល្បីៗ​ជាច្រើន បាន​ច្រៀង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ដ៏ណែនណាន់តាន់តាប់នៅ​ទីលានអង្គរឃ្យុងយូ។ តារា​ល្បីៗ​ទាំងនោះ រួមមាន លោក​ ព្រាប​ សុវត្ថិ​ លោក​ ឆន​ សុវណ្ណរាជ ​កញ្ញា​ ឱក​ សុគន្ធកញ្ញា​ លោក​ ដួង​ វិរៈសិទ្ធ ​កញ្ញា​ សួស​ វិសា ​កញ្ញា​ រ៉េត​ ហ្សូសាណា អ្នក​នាង​ ពេជ្រ​ សោភា​ លោក​ នីកូ​ លោក​ នី​ រតនា​ លោក​ Step​ រួម​និង​ DJ Maili​ ផង​ដែរ។​

ចង់ដឹងថា​កក្រើក​យ៉ាងណានោះ សូមទស្សនា​ទិដ្ឋភាព​នៃ​ការ​ប្រគុំ​តន្រ្ដីប្រចាំ Tiger Street Football Festival 2019 មណ្ឌល​សៀមរាប ដូចខាងក្រោម៖

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​ រួមមាន៖

  • មណ្ឌល​ខេត្ត​កំពង់ចាម​៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;