ប្រធាន​ក្លឹប PHNOM PENH MMA បង្ហាញ​ជំនឿ​ជាក់លើ ខុន ស៊ីចាន់​ មុនប្រកួត​នៅ ONE

  • 2019-02-19 04:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Alan Mccune​ ប្រធាន​ក្លឹប​យុទ្ធគន​ចម្រុះ PHNOM PENH MMA ជឿជាក់ថា កីឡាករ​ ខុន ស៊ីចាន់​ នឹង​អាច​ទទួល​បាន​ជ័យជម្នះ នៅក្នុងការ​ប្រកួត​នៅស្ថាប័ន ONE Championship ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី​​២២​ ខែ​កុម្ភៈ​ខាង​មុន​។

ខុន ស៊ីចាន់ ក្នុង​ប្រកួត​ចុងក្រោយ​ កាលពីឆ្នាំ២០១៨ (រូបភាព៖ ONE Championship)
បុរស​ជនជាតិ​ស្កុតឡែនរូបនេះ បាន​និយាយ​ថា ខុន ស៊ីចាន់ វាយ​ស៊ូ ហើយ​​ចាប់​ផ្ដើម​វាយ​តាំង​ពី​ឮ​សំឡេង​​ជួង ​ដល់​ចប់​ទឹក​តែ​ម្តង។ លោកបន្ថែមថា ស៊ីចាន់​ ហាត់ឆាប់​ចេះ និងចាប់​បានលឿន ពោល​គឺ​បង្ហាញ​តិចនិក​​ត្រឹម​ក្រោម​៥​នាទី​ឲ្យ​មើល​ គឺ​ស៊ីចាន់ ចាប់​បានយ៉ាងតិចក៏ ៩០ភាគរយដែរ។

សូម​បញ្ជាក់ថា ខុន ស៊ីចាន់ នឹង​ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian នៅ​ក្នុង​កម្មវិធី ONE: CALL TO GREATNESS នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ​លោក Alan Mccune ដែល​ធ្លាប់​បង្ហាត់ ខុន ស៊ីចាន់ តាំងពី​ក្នុង​កម្មវិធី Khmer Warrior Challenge (KWC) ឆ្នាំ២០១៣ មក​នោះ ជា​អ្នក​ដឹកនាំ​ខុន ស៊ីចាន់ ចេញទៅ​ប្រកួត​នេះ។

លោក​ Alan Mccune​ (ស្ដាំ) និង​ខុន ស៊ីចាន់ (រូបភាព​ហ្វេសប៊ុក​លោក Alan Mccune)

ស៊ីចាន់ ធ្លាប់ប្រកួត MMA ៥ដង (ឈ្នះ ៣ដង ចាញ់ ២ដង) ប៉ុន្តែ​ទើបប្រឡូក​នៅ ONE Championship តែ២ដងប៉ុណ្ណោះ (ឈ្នះ ១ ចាញ់ ១)។ ប្រកួត​ចុងក្រោយស៊ីចាន់ ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar ដោយ​ពិន្ទុ កាលពីខែមីនា ឆ្នាំ២០១៨។ ចំណែក​ Rudy Agustian ទើប​ប្រកួត​នៅ ONE ២ដងដែរ ប៉ុន្តែ​ឈ្នះទាំង២ ដង។ ប្រកួត​ចុងក្រោយ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កីឡាករ​រូបនេះ ឈ្នះកីឡាករ​បង់ក្លាដែស Asraful Islam ដោយ​ពិន្ទុ។

ទស្សនា​វីដេអូ ខុន ស៊ីចាន់ យកឈ្នះ Riski Umar កាលពីខែមីនា ឆ្នាំ២០១៨ ខាងក្រោមនេះ៖

ក្រៅ​ពី​ខុន ស៊ីចាន់ ក៏​នៅមាន​កីឡាករ​គុន​ខ្មែរមួយរូបទៀតដែរ ដែល​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី ONE: CALL TO GREATNESS គឺ​កីឡាករ គង់ សំបូរ។ កីឡាករ​មកពីក្លឹប Kingdom Fight Gym រូបនេះ នឹង​ប៉ះ​កីឡាករ​ចិន Zhang Chenglong ក្នុង​វិញ្ញាសា​ប្រដាល់​សេរី៕

ខុន ស៊ីចាន់ ក្នុង​ប្រកួត​ចុងក្រោយ​ កាលពីឆ្នាំ២០១៨ (រូបភាព៖ ONE Championship)

គូប្រកួត​ទាំងអស់ រួមមាន​ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;