ទិដ្ឋភាព ស្រីពៅ និង​ ចិត្រា ក្នុង​សន្និសីទ​កាសែត ONE Championship នៅបាងកកថ្ងៃនេះ

  • 2019-02-13 15:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សន្និសីទ​សារព័ត៌មាននៃ​កម្មវិធីប្រកួត ONE: CLASH OF LEGENDS របស់​ស្ថាប័ន ONE Championship ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ W Hotel នា​រាជធានី​បាងកក ​ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃ​ទី១៣ ខែកុម្ភៈ នេះ។

កីឡាករ​ កីឡាការិនីចំនួន ៤គូ (៨រូប) ក្នុង​ចំណោម​កីឡាករ-កីឡាការិនីទាំង ១២គូប្រចាំកម្មវិធីនេះ បាន​ឡើង​លើ​ឆាក​នៃ​សន្និសីទ​នេះ ដើម្បី​ថ្លែង​ពីចំណាប់អារម្មណ៍​មុន​ការប្រកួត ដែល​ក្នុង​នោះ​ក៏​មាន​ នៅ ស្រីពៅ និង​ដៃគូ​ប្រកួត Rika Ishige ផងដែរ។

ចំណែក​កីឡាករ​ ឡៅ ចិត្រា និង​គូប្រកួត Superlek Kiatmoo9 (ស៊ុបភើលែក ខេតមូកៅ) ក៏បាន​តម្រូវ​ឲ្យ​ថត​តទល់​គ្នា (Face Off) ផងដែរ ទោះ​មិន​មានឈ្មោះ​ត្រូវ​ឡើង​លើ​ឆាក​សន្និសីទ​កាសែត​ក៏ដោយ។

សូមបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើង​នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ Impact Arena ជាយ​ទីក្រុងបាងកក។ ប្រិយ​មិត្ត​អាចទស្សនា​ការផ្សាយបន្តផ្ទាល់​តាមរយៈ Page Facebook, Channel YouTube និង App របស់ ONE Championship ចាប់ពីម៉ោង ៧យប់តទៅ (ស្រីពៅ ប្រកួត​គូទី២, ចិត្រា ប្រកួត​គូទី៥)។

ទស្សនា​រូបភាព ដែល​ផ្ដល់​ឲ្យ​ដោយ Championship ដូចខាងក្រោម៖

អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;